Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ស៊ុន ចាន់ថុល វិល​មក​ដឹក​នាំ​ក្រសួង​សាធារណការ​ជាថ្មី ​ជាប់​ឈ្មោះ​រដ្ឋមន្រ្តី​កណ្តាប់​ដៃ​ដែក

បានផុស

នៅ

លោក​ស៊ុន ចាន់ថុល ជា​រដ្ឋមន្រ្តី​ដ៏​លេចធ្លោ​ហើយ​ជារដ្ឋមន្រ្តី​ដែល​តែងតែ​ប្រើ​កណ្តាប់​ដៃ​ និង​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​កែ​ទម្រង់​ការងារ​។ មាន​ប្រវត្តិ​បញ្ចប់​ការ​សិក្សា​នៅ​អាមេរិក ធ្លាប់​កាន់​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មិន​ក្រោម ១០ ឆ្នាំ ហើយ​ប្រឡូក​ការងារ​រាជការ​ជាង ២០ ឆ្នាំ​ រដ្ឋមន្រ្តី​រូប​នេះ​តែងតែ​សាង​ស្នាដៃ​លេចធ្លោ កែ​ទម្រង់​គ្រប់​ប្រព័ន្ធ​ការងារ​​ដែល​លោក​ចូល​ទៅ​ដឹក​នាំ។

មុន​មក​កាន់​ការងារ​នៅ​ក្រសួង​សាធារណការ​ជាថ្មីនៅ​ឆ្នាំ ២០១៦ លោកធ្លាប់​បាន​ទៅ​គ្រប់គ្រង​ការងារ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ជាង ៣ ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាន់​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ ២០១៣ ដល់ ២០១៦ លោក​ស៊ុន ចាន់ថុល​បាន​កែប្រែ​ប្រព័ន្ធ​ការងារ​មួយ​ចំនួន និង​សម្រេច​ស្នាដៃ​ថ្មីៗ​ជា​ប្រវត្តិសាស្រ្ត​​ជាច្រើន។ រដ្ឋមន្រ្តី​សកម្ម​រូប​នេះ​ ជាអ្នក​​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​កំណត់​រូបមន្ត​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​ តាម​តម្លៃ​ប្រេង​​ឡើង​ចុះ​​ទៅ​តាម​​ទីផ្សារ​អន្តរ​ជាតិ​។ ការ​កំណត់​​រូបមន្ត​នេះ​ធ្វើឡើង​ បន្ទាប់​ពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅ​តែ​បន្ត​ឡើង​​​ថ្លៃ​ប្រៀបធៀប​បណ្ដា​ប្រទេស​ជិតខាង បើ​ទោះបី​តម្លៃ​ប្រេង​​​នៅ​លើ​ពិភព​លោក​ចុះ​ថ្លៃ​ខ្លាំង​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បានបង្កើត​​ប្រព័ន្ធ​ចុះបញ្ជីពាណិជ្ជកម្ម​តាម​អនឡាញ ដោយម្ចាស់សហគ្រាសឬក្រុមហ៊ុនទាំងអស់អាចចុះបញ្ជីនៅ​គ្រប់​ទីកន្លែង​ ពេលណាក៏បានឱ្យតែមានប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះថែមទាំងអាចបង់ប្រាក់អនឡាញសម្រាប់ថ្លៃចុះបញ្ជីបានយ៉ាងងាយស្រួល។

ក្នុង​អណ្ណត​ដែល​លោក​នៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​បាន​ផ្ដួចផ្ដើម​ក្នុង​ការ​ដាក់​បទ​ចម្រៀង​មរតក​ដើម​របស់​លោក​ស៊ីន ស៊ីសាមុត និង​លោក​ស្រី រស់ សេរីសុទ្ធា ពី​​ទសវត្សរ៍​ឆ្នាំ៦០ និងឆ្នាំ៧០ ចូល​នៅ​ក្នុង​កម្មសិទ្ធិ​បញ្ញា​ដើម្បី​ការពារ​ស្នាដៃ​សិល្បករ​ជំនាន់​ដើម​ពី​ការ​ក្លែង​បន្លំ​និង​លួច​ចម្លង​ស្នាដៃ។

ក្រៅ​ពី​សម្រេច​បាន​ស្នាដៃ​ដ៏​ត្រចះត្រចង់នៅ​ក្រសួង​ពាណិជ្ជកម្ម ​ពេល​វិល​ត្រឡប់​មក​ដឹកនាំ​ជា​រដ្ឋមន្រ្តី​ក្រសួង​ក្រសួងសាធារណការ និងដឹកជញ្ជូន​លើក​ទីពីរ​នៅ​ពី​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន​នេះ លោករដ្ឋមន្រ្តី​ស៊ុន ចាន់ថុល នៅ​តែ​បន្ត​​កែ​ទម្រង់​លុប​ប្រព័ន្ធ​ការងារ​សាំញ៉ាំ​នៅ​ក្នុង​ក្រសួងសាធារណការ​ ដែល​កើត​ឡើង​រាប់​ឆ្នាំ​មក​ហើយ​ បង្ខិត​សេវា​កាន់តែ​កៀកប្រជាពលរដ្ឋ ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បី​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ស្នាដៃ​លេចធ្លោ​របស់​រដ្ឋមន្រ្តី​ស៊ុន ចាន់ថុល​ក្នុង​រយៈ​ពេល ៥ ឆ្នាំមក​នេះ​ក្នុង​ការ​មក​ដឹកនាំ​នៅ​ក្រសួង​សាធារណការ​មាន​ដូចជា៖

១- ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​បញ្ជី​យានយន្ត។

២- បង្កើត​មណ្ឌល​​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (ឆៀក) នៅ​តាម​បណ្តា​ខេត្ត​ និង​ឆៀក​ចល័ត​តាម​ខេត្តក្រុង។

៣- បើក​ដំណើរការ​មណ្ឌល​ប្ដូរនិងពន្យារបណ្ណបើកបរ​នៅតាម​ផ្សារ​ទំនើប​នានា​នៅ​ទីក្រុង​ភ្នំពេញ និង​ពង្រីកទៅដល់​ខេត្ត​សៀមរាប។

៤- បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់​ខ្លួន។

៥- បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)។

៦- បំពាក់​ប្រព័ន្ធ QR Code នៅ​លើ​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ​ជៀស​ផុត​ពី​ការ​ក្លែង​បន្លំ។

៧- ផ្ដួចផ្ដើម​គំនិត​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

៨- ប្រើ​កណ្ដាប់​ដៃ​ដែក ក្នុង​ការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់។

៩- ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ដែល​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​វិស័យ​សេវាដឹក​​ជញ្ជូន​ផ្លូវ​ដែក​របស់​ប្រទេស​កម្ពុជា។

១០-បង្កើត​វិទ្យាស្ថាន​តេជោសែន​សាធារណការ​ និង​ដឹកជញ្ជូន។

១១- បង្កើត​ទីស្តីការ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​​ថ្មី។

១២- សម្រួល​នីតិវិធី​កាត់​ឈ្មោះ​យានយន្ត កុំ​ឲ្យ​ស្មុគស្មាញ បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ។

១៣- បង្កើត​កម្មវិធី​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ។

១៣- គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ (បញ្ចប់​ឆ្នាំ​២០២២)។

១៤- គម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត (កំពុងរកដៃគូ​អភិវឌ្ឍ)។

១៥- គម្រោង​ផ្លូវក្រវាត់ក្រុង​ទី ៤ (កំពុង​សិក្សា)។

១៦- គម្រោង​ប្រព័ន្ធ​រថភ្លើង​ធុនស្រាលនៅ​ភ្នំពេញ។

ក្រៅពីកិច្ចការងារទាំងអស់នេះ លោក​រដ្ឋមន្រ្តី​បានកែប្រែ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ស្ពាន អាទិភាព​លើ​​គុណភាព​ជាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក​រដ្ឋមន្រ្តី​ប្រកាស​នៅ​មុខមន្រ្តី​ក្រសួង ក៏​ដូចជា​ក្រុមហ៊ុនទទួល​ម៉ៅការ​សាងសង់​ផ្លូវ​ថា លែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់យ៉ាង​ម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ដោយ​​ចុះ​តាមដានតាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់​ការប្រគល់ទទួល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

អភិបាលរងខេត្តកណ្ដាល ឱ្យពិនិត្យល្អិតល្អន់ ករណីទណ្ឌិតស្នើបន្ធូរបន្ថយទោស ឱកាសទិវាជ័យជម្នះ ៧ មករា

ព័ត៌មានជាតិ៥១ នាទី មុន

ឧកញ៉ា សំ សុខនឿន៖ ​ក្នុងនាមពាណិជ្ជករ​​ ពិតជា​ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងទ័ព ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

អឿន ម៉ូលីកា ប្រកាសក្ស័យធន ក្រោយកូនតុងទីន បោក និងរត់ចោល

KPT+១ ម៉ោង មុន

ព្រះឆាយាលក្ខណ៍​​កុមារភាពដ៏កម្រ នៃព្រះរាជបុត្រ ២ ព្រះអង្គ ប្រសូត និង​សោយ​ទិវង្គត ក្នុងខែតែមួយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្តេចស៊ុលតង់ព្រុយណេ បើកព្រះទីនាំងរថយន្ត ដឹកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បង្កការភ្ញាក់ផ្អើល

Sokha Hotels

ព័ត៌មានពេញនិយម