ព័ត៌មានជាតិ
វណ្ណដា តារាចម្រៀងរ៉េប ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈ តំណាងឲ្យក្រុមហ៊ុនសែលកាត
វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៏ល្បី ប្រចាំប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូប តំណាងឲ្យក្រុមហ៊ុនសែលកាត។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េប អាយុ២៣ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករ ក្នុងការជំរុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក។
វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុម ដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង។
ការផ្លាស់ប្តូររបស់ វណ្ណដា មកសហការជាមួយក្រុមហ៊ុនសែលកាតនេះ កាន់តែសបញ្ជាក់ឲ្យឃើញច្បាស់ នូវការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងវិស័យតន្ត្រី ដែលសិល្បកររបស់យើង ត្រូវស្វះស្វែងរកនូវមធ្យោបាយតាមអនឡាញថ្មីៗ ដើម្បីរក្សាការទំនាក់ទំនង និងចែកចាយបទចម្រៀងថ្មីៗទៅកាន់អ្នកគាំទ្ររបស់ពួកគាត់។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែកាត បានថ្លែងឲ្យដឹងថា ភាពជំនាញផ្នែកឌីជីថលរបស់សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ ១០០% ជាជនជាតិខ្មែរ នឹងញុំាងឲ្យក្រុមហ៊ុនក្លាយជាដៃគូដ៏សក្ដិសមបំផុតសម្រាប់ វណ្ណដា ដែលកំពុងតែខិតខំជំរុញឲ្យអាជីពរបស់គាត់កាន់តែរីកចម្រើនទៅមុខថែមទៀត។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា៖ “យើងបានទទួលស្វាគមន៍សិល្បករ ដែលមានទេពកោសល្យពូកែៗកាន់តែច្រើនឡើងៗ ឲ្យមកចូលរួមជាមួយគ្រួសារសែលកាត និងរ៉ូយ៉ាល់គ្រុបរបស់យើង។ ការចូលរួមនេះ នឹងនាំពួកយើងទៅកាន់ទំព័រថ្មីមួយទៀត ដែលជាការផ្តល់នូវថ្នាលដល់សិល្បករក្នុងស្រុក ដែលមានទេពកោសល្យល្អៗ ក្នុងការអភិវឌ្ឍខ្លួនជាមួយពួកយើង” ។
“ពួកយើងពិតជារីករាយបំផុត ដែលបាន វណ្ណដា ចូលរួមជាមួយសែលកាត ហើយទន្ទឹមនឹងនោះពួកយើងក៏កំពុងទន្ទឹងរង់ចាំ ក្នុងការស្វែងរកនូវឱកាសថ្មីៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំនៃយុវជន ពោលគឺជាសហគមន៍មួយ ដែលពួកយើងកំពុងតែចងភ្ជាប់ទំនាក់ទំនងជាមួយ និងជួយកសាងឲ្យកាន់តែរីកចម្រើនទៅមុខ”។
“ដោយមិនត្រឹមតែជាសិល្បករ ដែលមានទេពកោសល្យលេចធ្លោបំផុតម្នាក់នោះទេ វណ្ណដា ក៏ជាអ្នកតស៊ូដ៏មោះមុត និងជាម្ចាស់ជើងឯកនៃមោទកភាពជាតិរបស់ខ្មែរ ដើម្បីភាពរីកចម្រើននៃវប្បធម៌យុវជនកម្ពុជា”។
គួរឲ្យចាប់អារម្មណ៍បំផុតផងដែរ កិច្ចព្រមព្រៀងរបស់វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈនេះ គឺជាផ្នែកមួយនៃគម្រោងដ៏ធំ រវាងក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី។
ក្រុមហ៊ុនទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និង បណ្តុះបណ្តាលវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែស៊ីជម្រៅ ពោលគឺផ្តល់នូវលក្ខខណ្ឌស្មើភាពគ្នា និងឱកាសឲ្យបានយ៉ាងសមស្របបំផុតដល់សិល្បកររបស់យើង។
កញ្ញា ម៉ម ឡូរ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ផលិតកម្មបារមី បានមានប្រសាសន៍ថា វណ្ណដា តែងតែគិតគូរជានិច្ចក្ នុងការតបស្នងទៅកាន់សហគមន៍ និងប្រជាជាតិរបស់គាត់វិញ ហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ ក្នុងការចូលរួមការងារផ្នែកសប្បុរសធម៌ និងគម្រោងផ្តួចផ្តើមជាច្រើនទៀត ដោយក្នុងនោះរួមមានការប្រើអាល់ប៊ុមថ្មីរបស់គាត់ $ KULL ក្នុងការស្វែងរកថវិកា សម្រាប់គ្រួសារខ្សត់ខ្សោយ។
មូលនិធិសប្បុរសធម៌ $KULL គឺជាបានលក់អស់អាវយឺត ដែលបោះពុម្ភ limited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកា សម្រាប់គ្រួសារទីទាល់ក្រ នៅខេត្តព្រះវិហារ។ អាវយឺតទាំងនោះ ត្រូវបានលក់អស់ភ្លាមៗក្នុងរយៈពេលតែ៤ ម៉ោងប៉ុណ្ណោះ ទាំងនេះបង្ហាញពីការលះបង់របស់បណ្តាអ្នកគាំទ្រ។
កញ្ញា ម៉ម ឡូរ៉ា បានបន្ថែមឲ្យដឹងថា វណ្ណដា មានអារម្មណ៍ថា ពេលនេះ គឺពេលវេលាដ៏សក្ដិសមបំផុត ក្នុងការចូលរួមជាមួយក្រុមហ៊ុន ដែលអាចជួយសម្រេចបាននូវសេចក្តីប្រាថ្នារបស់គាត់ ដែលចង់ក្លាយខ្លួនជាសិល្បករដ៏ល្បីបំផុត និងជាអ្នកតស៊ូមតិ ដើម្បីលើកកម្ពស់ជីវិត ដ៏ជាទីមោទកបំផុតម្នាក់របស់ខ្មែរ៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


