ព័ត៌មានជាតិ
ទុកម៉ូតូប្រហែស ភ្លេចដកសោ ចោរលួចទៅបាត់ ប៉ុន្មានថ្ងៃក្រោយចាប់បាន ៤ នាក់
ជនសង្ស័យ ៤ នាក់ ជាប់ពាក់ព័ន្ធលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកែបឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ។

ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនគឺជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ដែលពលរដ្ឋចតនៅមុខផ្ទះដោយមិនដកសោចេញ ដោយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ លុះលួចបានសម្រេច ជនសង្ស័យ ក៏បានជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និង ដោយអនុវត្តតាមការបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញ ក៏តាមប្រមាញ់ និង ស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅក្បែរគល់ស្ពានឥន្ទនូ (ស្ពានចាស់) ហើយយកមកសួរនាំ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទៀត។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធពីបទចោរកម្មទាំង ៤ នាក់ រួមមាន ៖ ទី០១-ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ,ទី០២-ឈ្មោះ ឈឹម ណុំ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ,ទី០៣-ឈ្មោះ ខែម រី ភេទប្រុស អាយុ ២៥ ឆ្នាំ និង ទី០៤-ឈ្មោះ ទូច កែវ ភេទប្រុស អាយុ ២៩ ឆ្នាំ។ ទាំង ០២ នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
ក្រោយពីសាកសួរ និង ទទួលបានចម្លើយសារភាព ជនសង្ស័យទាំង ៤ នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ៕
អត្ថបទ ៖ សេង ណារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


