Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បាត់ដំបង សម្រេច​បន្ត​បិទ​ខ្ទប់​ផ្សារ​​៥៩​ នៅ​ទូទាំង​ខេត្ត ១​សប្តាហ៍​បន្ថែមទៀត​

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃទី​១២​សីហានេះ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបន្ត​បិទ​ខ្ទប់​ផ្សារ​បន្ថែ​មរយៈ​ពេល ៧ ថ្ងៃ​បន្ថែម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់ថា កន្លងមក​រដ្ឋបាលខេត្ត​បានធ្វើការ​ប្រកាស​បិទ​ខ្ទប់​ផ្សារ​ចំនួន ៥៩ កន្លែង​នៅ​ទូទាំង​ខេត្ត​ជា​បណ្តោះអាសន្ន រយៈ​ពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ សីហា ដល់​ថ្ងៃទី​១៤ សីហា ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធាន ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

ដោ​យ​សង្កេត​ឃើញថា ស្ថិតិ​នៃ​អត្រា​ឆ្លង​ថ្មី​មានការ​ថយចុះ​ទើប​រដ្ឋបាលខេត្ត​សម្រេច​បន្ត​ការបិទ​ខ្ទប់​ផ្សារ​ទាំង​៥៩ កន្លែង​នេះ​រយ​:​ពេល ៧ ថ្ងៃ​បន្ថែមទៀត​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២១៕

​អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម