Connect with us

ព័ត៌មានជាតិ

ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងតារាងបាល់ទះក្បែរអគ្គិសនីកម្ពុជា

បានផុស

នៅ

ទីតាំងល្បែងដុះស្លែមួយកន្លែងដែលជ្រកក្រោមស្លាកយីហោបាល់ទេះ នៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជាត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញដឹកនាំផ្ទាល់ដោយលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមជាមួយលោកទៀងច័ន្ទសារ អធិការប៉ូលិសខណ្ឌបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមនុស្សជាច្រើនជាង៣០នាក់មានប្រុស៣០និងស្រី២នាក់ព្រមទាំងដកហូតម៉ូតូនិងរថយន្តជាច្រើនគ្រឿងបញ្ជូនទៅរក្សាទុកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការក្តៅនោះលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថានៅទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀរអាប៉ោងនិងចាក់បាល់រួមទាំងភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ់ផងនោះទើបសៀលថ្ងៃនេះសៀលថ្ងៃនេះលោកក៏បានចុះដឹកនាំផ្ទាល់ឆ្មក់បង្រ្លាបជាក់ស្តែងដោយឲ្យក្រុមកម្លាំងស្លៀកពាក់ឯកសណ្ឋានការពារការវីរុសដោយរង្វង់ប្រតិបត្តិការគឺឃាត់មនុស្សជាង៣០នាក់ព្រមដកហូតវត្ថុតាងដែលប្រព្រិត្តល្បែងស៊ីសងនោះរួមទាំងយានយន្តជាច្រើនគ្រឿង។

អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថាប្រតិបត្តិការនេះលោកមិនអនុគ្រោះនោះទេគឺពោលគឺចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនិងព្រមទាំងសហការជាមួយក្រុមគ្រូពេទ្យចុះមកតេះរកវីរុសផងបើអ្នកណាវេជ្ជមានត្រូវបញ្ជូនឃុំខ្លួនដូចគ្នា។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះគាត់នឹងបន្តធ្វើនៅកន្លែងផ្សេងទៀតបើសិនណាគាត់ទទួលបានព័ត៌មានថាមានអ្នកលួចបើកល្បែងស៊ីសងក៏ដូចជាការមិនស្ដាប់ណែនាំតាមអាជ្ញាធរក៏ដូចជាសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាលនោះជាក់ស្តែងនៅកន្លែងទីតាំងនេះគឺជាទីតាំងមួយដែលព្រហើនហ៊ានលួចបើកប្រមូលផ្ដុំមនុស្សជាច្រើននាក់មកលេងល្បែងស៊ីសងមិនខ្លាចមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរយើងត្រូវបញ្ជូនពួកគាត់ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់មិនលើកលែងអ្នកណាឡើយ។

ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌដូនពេញក៏បានប្រកាសលេខទូរសព្ទរបស់លោកមានចំនួនពីរខ្សែគឺ 012 256 868 ហ្នឹង 0977256789និង
លេខលោកទៀងច័ន្ទសារអធិការប៉ូលិសខណ្ឌដូនពេញ 012 955 999សម្រាប់
បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរពីគោលដៅដែលមានលួចបើកបិទបាំងល្បែងស៊ីសងក៏ដូចជាការប្រមូលផ្ដុំមនុស្សខុសបំរាមក្រសួងសុខាភិបាល៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម