ព័ត៌មានជាតិ
មនុស្សប្រុស-ស្រី ចំនួន៣៨៥ នាក់ ត្រូវបានឃាត់ខ្លួន និងតេស្ដរកកូវីដភ្លាមៗ ក្រោយជុំគ្នារៀន វគ្គលក់អាហារបំប៉ន
(តាកែវ)៖ មនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ចុះឃាត់ខ្លួនយកទៅធ្វើសំណាកតេស្ត រកមេរោគកូវីដ-១៩ ក្រោយពីពួកគេប្រមូលផ្តុំគ្នា ដោយមិនស្តាប់តាមការណែរនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
ការចុះឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៤ និង៥០នាទី នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងនោះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុស-ស្រីបានចំនួន៣៨៥នាក់ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គផ្នែកលក់អាហារបំប៉ន ជាមួយក្រុមហ៊ុក «យូនីស៊ីធី» ខេមបូឌា ដោយមិនបានស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ និងបានផ្គើនពីច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត។

លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ថា មនុស្ស៥៨នាក់ បានធ្វើតេស្តភ្លាមៗ។ ក្នុងនោះមានមេការ៦នាក់ លទ្ធផលអវិជ្ជមាន និងត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តដើម្បីសួរនាំបន្ត។ ចំណែកមនុស្សទាំងអស់ គឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកៗពីគ្នា ក្នុងផ្ទះ៨ល្វែងក្នុងបុរីរស្មី ដែលជាទីតាំងក្រុមហ៊ុនអាហាបំប៉ននោះ ដើម្បីក្រុមគ្រូពេទ្យធ្វើតេស្ត និងយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ បន្តទៀត៕ (ដោយ)៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


