ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន ក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ:និងក្រមសីលធម៌ជានិច្ច ព្រោះវិស័យសារព័ត៌មាន គឺពិតជាមានសារៈសំខាន់បំផុត។
លោកបានថ្លែង ដោយសង្កត់ធ្ងន់ដូច្នេះ ថា វិស័យសារព័ត៌មាន គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការបញ្ជូនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលា ទៅកាន់មហាជនគ្រប់រូបភាព ដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាល:ទេស:ណា ក៏ដោយ។
រដ្ឋលេខាធិការ ក្រសួងព័ត៌មានរូបនេះ បានលើកឡើងបន្តថា ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ជូនព័ត៌មានទាំងនោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ក្នុងករណីដែលសាម៉ីខ្លួន ឬអង្គភាពសារព័ត៌មានផ្សព្វផ្សាយចេញទៅ វាលើសពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើសពីការពិត ឬនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ។
លោក សាម៉ន បណ្ឌិត្យ បានបន្ថែមថា ដូច្នេះអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន គប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ: និងក្រមសីលធម៌ជានិច្ច។ ការងារអ្វីក៏ដោយ ប្រសិនបើយើងធ្វើហួស ពីបន្ទាត់ព្រំដែន វារមែងតែងជួបគ្រោះថ្នាក់ ជាក់ជាពុំខាន៕ (ដោយ)៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


