Connect with us

ព័ត៌មានជាតិ

ចាប់​ផាកពិន័យបុរសម្នាក់​ ១លាន​​រៀល​ ក្រោយ​ល្មើសបម្រាម​ទៅ​លេងទឹក​ ថ្មភ្នំចំបាប់

បានផុស

នៅ

អ្នក​ទៅ​លេងទឹករណ្តៅ ថ្មភ្នំចំបាប់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ផាកពិន័យ​ជាទឹក​​ប្រាក់១លាន​​រៀល​​ កាល​ពីថ្ងៃទី១៥ ខែសីហា ម្សិល​​មិញ​នេះ។ កាលពីសប្តាហ៍មុន អាជ្ញាធរ​បាន​​ហាម​​ឃាត់​បណ្តោះ​អាសន្ន​ មិន​ឱ្យភ្ញៀវទេសចរ ពិសេស​យុវជន​ទៅ​កម្សាន្តនៅ​​ ទឹករណ្តៅថ្មភ្នំចំបាប់ ទៀត​ទេ ក្នុង​ករណី​អប់រំ​មិនស្តាប់​ នឹង​ចាត់វិធាន​ការ​ផ្លូវច្បាប់​​។ ទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួន ឈីម អភិបាលអភិបាលស្រុកបាទី បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ ចុះអនុវត្តវិធានការរដ្ឋបាល ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងផាកពិន័យចំពោះ អ្នកមកកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី មិនគោរពបម្រាមគោចរ របស់អាជ្ញាធរ ពិន័យជាអន្តរកាលណ៍នូវទឹកប្រាក់ម្នាក់ ១.០០០.០០០រៀល(មួយលានរៀលគត់)កាលពីថ្ងៃទី១៥ ខែសីហា​។

កាលពីថ្ងៃទី​១០​ ខែសីហានេះ អភិបាល​ស្រុក​បបាទី​​បានចុះពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ និង​បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមក​លេង​កម្សាន្តនៅទីនេះ ផ្អាក ឬឈប់មក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវជំងឺ​ងឺកូវីដ១៩ និងបំឡែងថ្មី Delta និ​ងត្រូវអនុវត្តតាមការណែ​នាំរបស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់​បិទ កន្លែងទេសចរណ៍ និងកន្លែងកម្សាន្ត ការជួបជុំប្រមូលផ្តុំគ្នា។

ក្នុងករណី អាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម និងអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។

កន្លង​​មក​អាជ្ញាធរ​បាន​ហាម​​ឃាត់​រួចហើយ​ មិន​ឱ្យ​បង​ប្អ្អូន​​ប្រជាពលរដ្ឋ​ ដែ​លទៅ​ទស្សនារណ្តៅថ្មភ្នំចំបាប់​ចុះ​ងូត​ទឹក​​ឡើយ​ ព្រោះសង្ស័យ​​ទឹក​ល្អាង​នេះអាច​ប៉ះពាល់​ដល់​សុខភាព​៕

ប្រភព៖រដ្ឋបាល​ស្រុកបាទី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម