Connect with us

ព័ត៌មានជាតិ

ក្រូចពោធិ៍សាត់ខេត្ត​បាត់ដំបង នៅ​តែ​រក្សាតម្លៃ​ដដែល​ក្នុង​រដូវ​កាល​កូវីដ ធ្វើ​ឲ្យ​កសិករ​ត្រេកអរខ្លាំង ​​​

បានផុស

នៅ

​ប្រជាកសិករ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ​ក្រូចពោធិ៍សាត់​ ក្នុង​ខេត្តបាត់ដំបង​ បើទោះបី​គ្រានេះ​ហត់នឿយ​បន្តិច​ក៏​មាន​ការសប្បាយ​ចិត្ត​ ខ​ណៈដែល​រដូវ​នេះ​ពួកគាត់​កំពុងតែ​ប្រមូល​ផល​ជា​បណ្តើៗ​ ដើម្បី​តម្រូវការ​ដល់​អតិថិជន​និង​អាជីវករ​ ដែល​បាន​ទៅ​ទិញ​ដល់​ទី​តាំង​ចម្ការ​ក្នុង​តម្លៃ​គួរសម​ដែល​ធ្វើ​ឲ្យ​កម្រិត​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​រក្សា​បាន​ល្អប្រសើរ​បើទោះបី​សង្គមជាតិ​កំពុង​ឋិត​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ជា​សកល​ក៏​ដោយចុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាកសិករ​ឈ្មោះ​ ជា ឆោ​វ័​ន្ត​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ខ្ជាយ ​ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ១​រូប​ក្នុងចំណោម​ប្រជាកសិករ​ជា​អ្នក​ប្រកប​របរ​ដូចគ្នានេះ​ បាន​រៀបរាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​១៦​ ខែសីហា​នេះ​ថា គ្រួសារ​លោក​កំពុង​ប្រ​មូល​ផល​ផ្លែក្រូច​ជា​បណ្តើៗ​សម្រាប់​តម្រូវការ​រប​ស់​អតិថិជន​ និង​អាជីវករ​មក​ទិញ​ដល់​ចម្ការ ​ក្នុង​តម្លៃ​១​ផ្លូន​ស្មើ​និង​៤០​ផ្លែ​ក្រូច​ បាន​តម្លៃ​៦​ម៉ឺ​ន​រៀល ​សម្រាប់​គ្រាប់​ផ្លែ​លេខ​១​ហើយ​ផ្លែ​លេខ​២​បាន​៥​ម៉ឺ​ន​រៀល ​និង​លេខ​៣​បាន​៤​​ម៉ឺ​ន​រៀល​។

​លោក​បន្តថា ​ក្នុងតម្លៃ​ខាងលើនេះ ​មិនបាន​ធ្លាក់ចុះ​ឬ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​នោះទេ​ គឺជា​តម្លៃ​ហ្នឹង​(​ថេរ​)​ដូច​និង​ឆ្នាំ​មុនៗ​ដែរ ​ដែល​ក្រុម​គ្រួសារ​លោក​និង​កសិករ​ផ្សេងទៀត​ទទួល​យកបាន ​ខ​ណៈ​ការប្រមូល​ផល​របស់​លោក​លើ​ផ្ទៃដី​ជិត​១​ហិកតា​ បើ​គិត​ជាដើម​ប្រហែល​ជិត​១​ពាន់​ដើម​ក្នុង​បច្ចុប្បន្ន​នេះ​ ដែល​ក្នុង​១​រដូវ​គិត​ជា​ថវិកា​បាន​គួ​រសម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ ​លោក​មាន​ភាពប្រសើរ​រាល់​រដូវ​កាល​។

​លោក​រៀបរាប់​បន្តថា ​ដំបូង​ឡើយ​លោក​មាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ត្រឹម​ជិត​២​រ៉ៃ​ប៉ុណ្ណោះ​ ក្រោយពី​បាន​ចំណូល​ពី​ក្រូច​នេះ ​លោក​បាន​ពង្រីក​ផ្ទៃដី​បន្តិច​ម្តងៗ​ទៅតាម​កម្រិត​គ្រួសារ​ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ ​លោក​បាន​ពង្រីក​ផ្ទៃដី​ជិត​១​ហិកតា​ស្មើ​ជិត​១​ពាន់​ដើម​ក្រូច ​ក្នុង​រយៈពេល​ដែល​ក្រុមគ្រួសារ​លោក​បាន​ចាប់​របរ​នេះ ​បាន​រយៈ​ពេល​៥​ឆ្នាំ​កន្លងមកហើយ​ ក្នុង​ទំហំ​ខាងលើនេះ​ លោក​អះអាងថា​ ក្នុង​១​រដូវ​ក្រុម​គ្រួសារ​លោក​ទទួល​ប្រាក់ចំណូល​បាន​ជិត​១​ម៉ឺ​ន​ដុល្លារ​បើ​គិត​ជា​មធ្យម​។

​លោក​បន្តថា​ សម្រាប់​រស់​ជាតិ​ផ្លែក្រូច​ ក្នុង​ចម្ការ​លោក​មាន​រស់ជាតិ​គួរ​សម​ទៅតាម​ប្រភេទ​ផ្លែ​ហើយ​ឆ្នាំនេះ ​ក៏​មាន​អតិថិជន​និង​អាជីវករ​មក​កុម្ម៉ង់​ច្រើន​ ខណៈដែល​លោក​ថែទាំ​មិន​ប្រើ​ជីគីមី​នោះទេ​ ដោយ​លោក​ថា​និយាយ​ជារួម​លោក​ប្រើ​ជី​តាម​ដំណ​ចាស់ទុំ​(​ដូនតា​)​ដែល​ពួកគាត់​បាន​ពន្យល់​ពីរ​បៀ​ប​ដាំ​និង​ថែ​ដោយ​ប្រើ​ជីធម្មជាតិ​សុទ្ធសាធ​មិន​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ ​ក៏ដូចជា​រក្សា​ភាពល្បីល្បាញ​តាំងពី​សម័យ​ដើម​ផង​។

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បង្ហាញថា ដំណាំ​ក្រូចពោធិ៍សាត់​ក្នុង​ខេត្តបាត់ដំបង​ ប្រជាកសិករ​បាន​ធ្វើ​ការដាំ​ដុះ​លើ​ផ្ទៃដី​សរុប​៩២២​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​សរុប​៨២៤​ហិកតា​និង​បរិមាណ​ផល​សរុប​១១,៤៦២​តោន​ និង​ទិន្នផល​សរុប​១៣,៩១០​តោន​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម