ព័ត៌មានជាតិ
អាជីវករលក់ប្រហុកក្នុងផ្សារបឹងទំពុនវិជ្ជមានកូវីដ១៩
ប្រជាពលរដ្ឋ និងអាជីវករប្រមាណ ៣៤៨ នាក់ ដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្រោយពីអ្នកវិជ្ជមានកូវីដ១៩ ប្រភេទ ដែលតាបានចូលផ្សារ។ គ្រូពេទ្យបានធ្វើតេស្ត ៣៤៨ នាក់ និងរកឃើញវិជ្ជមានម្នាក់ ជាអាជីវករលក់ប្រហុកក្នុងផ្សារ។

ក្រុមអាជីវករលក់ដូរ និងពលរដ្ឋដែលបានចូលទៅទិញម្ហូបអាហារក្នុងផ្សារបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាប់រយនាក់ ត្រូវបានក្រុមគ្រូពេទ្យចុះធ្វើសំណាក នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោយមានអ្នកវិជ្ជមានមេរោគបំប្លែងថ្មីដែលតា ធ្លាប់ចូលទិញផ្សារហូបបង្អែម។
នៅព្រឹកថ្ងៃខែដដែលនោះ គេឃើញវត្តមាន លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងអាជ្ញាធរ ចុះពិនិត្យ និងសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីសម្របសម្រួលដល់ដំណើរការ នៃការយកសំណាកអោយប្រព្រឹត្តិទៅបានរលូន។

ទន្ទឹមនឹងការចុះយកសំណាកនេះ ផ្សារ ក៏ដូចដងផ្លូវមួយចំនួនជុំវិញបរិវេណផ្សារត្រូវបានបិទការធ្វើចរាចរណ៍ទាំងស្រុង មិនអនុញ្ញាត្តិអោយចេញចូលឡើយ ដោយក្នុងនោះ មានការយាមកាមការពារសន្តិសុខយ៉ាងតឹងរឹង ពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជាច្រើនផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១៤ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានតេស្តិ៍សំណាកលើក្រុមអាជីវករ និងអ្នកពាក់ព័ន្ធសរុប ៣៤៨នាក់ ក្នុងនោះមានម្នាក់វិជ្ជមានកូវីដ១៩ ជាស្ត្រីអ្នកលក់ប្រហុកក្នុងផ្សារ។

នៅរសៀលថ្ងៃខែដដែល ដំណើរការ នៃការយកសំណាកពុំទាន់បានបញ្ជប់ឡើយ ដោយក្រុមគ្រូពេទ្យឈប់សម្រាកបន្តិច ហើយក៏នឹងបន្តយកសំណាកបន្តទៀត៕



ដោយ៖ លីហេង

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៥ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ