ព័ត៌មានជាតិ
ព្រឹត្តិការណ៍ធំពីរ ជាសមិទ្ធផលថ្មីចុងឆ្នាំ នឹងកើតឡើងប៉ុន្មានថ្ងៃទៀតនេះ
នៅប៉ុន្មានថ្ងៃទៀតនេះ មានព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍ពីរនឹងកើតឡើង ទាក់ទងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ។
ទីមួយគឺការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ដែលនឹងធ្វើឡើងនៅថ្ងៃ ៣០ ធ្នូ ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ គម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែ ដំបូងគ្រោងបើកការដ្ឋាននៅថ្ងៃ ១៦ វិច្ឆិកា តែត្រូវប្រកាសលើកពេល ក្រោយកើតមានព្រឹត្តិការណ៍ ៣ វិច្ឆិកា។

ផ្លូវទាំង ៣៨ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ៣០ វិច្ឆិកានេះ មានប្រវែងជាង ១០០ គីឡូម៉ែត្រ អនុវត្តស្តង់ដាដូចផ្លូវកំពុងស្ថាបនានៅក្រុងព្រះសីហនុ។ គ្រប់ខ្សែផ្លូវទាំងអស់ មានការគិតគូគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន ដាំដើមឈើជាដើម។
ក្រោយផ្លូវទាំង ៣៨ ខ្សែ ស្ថាបនារួច ទីក្រុងសៀមរាបនឹងផ្លាស់ប្តូរមុខមាត់ថ្មីក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវីដ-១៩។
ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺពិធីតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។

ស្ពានមិត្តភាពកម្ពុជ-ចិន ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។
ស្ពាននេះចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារអាមេរិកមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ នឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២១ ខាងមុខ៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


