ព័ត៌មានជាតិ
អាជ្ញាធររាជធានី ត្រៀមមណ្ឌល៣ទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta
អាជ្ញាធររាជធានីភ្នំពេញបានត្រៀមមណ្ឌលចំនួន៣ទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មី Deltaខណៈបច្ចុប្បន្នរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺប្រភេទថ្មីនេះជិត១៤០នាក់។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា មណ្ឌលព្យាបាល៣ទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីDeltaរួមមាន មណ្ឌលព្យាបាលមង្គលឧត្តម មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គី និងមណ្ឌលព្យាបាលសែនសុខ១ អតីតពិភពថ្មីសែនសុខ។

លោកវេជ្ជបណ្ឌិតបានបន្តថា មកដល់ពេលនេះរាជធានីភ្នំពេញមានអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីDeltaចំនួន១៣៧នាក់ ដែលក្នុងនោះជាអ្នកដំណើរតាមជើងហោះហើរមកពីបរទេស និងប្រជាពលរដ្ឋក្នុងសហគមន៍។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា អាជ្ញាធរក៏បានត្រៀមមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ សម្រាប់ទទួលពលករខ្មែរមកពីព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មីប្រភេទDelta នេះសរុបចំនួន៤៩៤នាក់ ក្នុងនោះស្ត្រី២៩៣នាក់ នៅក្នុងរាជធានី-ខេត្តចំនួន២២ លើកលែងតែខេត្តកែបខេត្តតាកែវ និងខេត្តក្រចេះ។ អ្នកដែលឆ្លងវីរុសប្រភេទថ្មីនេះ រួមមានពលករខ្មែរត្រលប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងសហគមន៍៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


