ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅភូមិគិរីអភិវឌ្ឍន៍ សំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយឱ្យមានទឹកភ្លើងប្រើប្រាស់
ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គឺជាភូមិបង្កើតថ្មីបាន៦ឆ្នាំហើយ ដែលអាជ្ញាធរស្រុក និងខេត្តបានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ ជាង ២០០ គ្រួសារ នៅក្នុងឃុំឈានឡើងមកប្រមូលផ្តុំចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ច សង់លំនៅឋាន ចែកដីស្រែចំការឲ្យពួកគាត់រស់នៅបង្កើតជាភូមិថ្មីមួយនេះ។

លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០ ២១ នេះបាននិយាយឱ្យដឹងថា ភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុង ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣៨ គ្រួសារ ស្មើនឹង ១.១៤១ នាក់ , មុខរបរភាគច្រើនគឺធ្វើស្រែនិងចម្ការ។
សមិទ្ធិផលនៅ ក្នុងភូមិមកដល់ពេលនេះរួមមាន សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍១ ខ្នងមាន ៥ បន្ទប់ មានសិស្សានុ សិស្សប្រមាណ ៨០ នាក់ មានគ្រូបង្រៀន ៥ នាក់ មានប៉ុស្តិ៍សុខភាព ១ ខ្នង មានទីស្នាក់ការភូមិ១ខ្នង នឹងមានហេដ្ឋារច នាសម្ព័ន្ធផ្លូវលំ ខ្វែងនៅក្នុងភូមិមួ យចំនួនផងដែរ។

ដោយឡែកនៅអំឡុងឆ្នាំ២០១៣ អង្គការជំនួយព្រះវិហារនៃប្រទេសហ្វាំងទ្បង់បានជួយកសាងទំនប់ទឹកនិងទ្វារទឹកមួយកន្លែង។
នៅក្នុងឆ្នាំ២០២០ អង្គការឡាសិតបានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួ យកន្លែងជូនសហគមន៍ ភូមិគិរីអភិ វឌ្ឍន៍ដែលមានប្រវែង ១៦២ ម៉ែត្រ និងសំណង់សិល្បការ្យ ៣ កន្លែងគាំទ្រថវិកាដោយ រាជរដ្ឋាភិបាល និងធនាគារពិភពលោក។
ប៉ុន្តែដោយសារការបម្រែបម្រួលអាកាសធាតុ របបទឹកភ្លៀងមិនសំបូរមកដល់ពេលនេះ ទំនប់ស្ទាក់ទឹកនិងទំន ប់បង្ហៀរទឹកខាងលើនេះ ពុំមានទឹកស្តុបទុកគ្រប់គ្រាន់ សម្រាប់ចែកចាយស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋក្នុងភូមិបានឡើយ ។
ចំណែកទឹកអណ្ដូងលូ ឬអណ្ដូងបុកសម្រាប់ប្រើប្រាស់តាមគ្រួសារវិញក៏មានការខ្វះខាតដែរ ព្រោះប្រភពទឹកជ្រៅ ជីកឬខួងអណ្ដូងមិនចេញទេ។

កន្លងមកការប្រើប្រាស់ទឹកប្រលបានតែទឹកនៅតាមស្រះក្នុងរដូវ ភ្លៀងខែវស្សាតែប៉ុណ្ណោះ។ ម្យ៉ាងទៀតភ្លើងអគ្គិសនីក៏មិនទាន់តភ្ជាប់ចូលមកដល់ក្នុងមូលដ្ឋាន ភូមិគិរីអភិវឌ្ឍន៍នៅឡើយដែរ។
លោកមេភូមិគិរីអភិវឌ្ឍន៍ បានបញ្ជាក់ទៀតថា ប្រសិនបើភូមិគីរីអភិវឌ្ឍន៍មានប្រភពទឹកទំនប់ស្តុបទុកប្រើប្រា ស់គ្រប់គ្រាន់ និងមានអគ្គិសនីប្រើប្រាស់បរិបូរវិញនោះ ភូមិគិរីអភិវឌ្ឍន៍ដែលសំបូរដោយព្រៃភ្នំក្រមថ្ម ពិតជាក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ល្អប្រណិត ដែលអាចឱ្យភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាមិនខាន។
អាស្រ័យហេតុនេះក្នុងនាមអាជ្ញាធរភូមិតំណាងឲ្យប្រជាពលរដ្ឋ ២៣៨ គ្រួសារគោរពស្នើសុំអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយនូវកង្វះខាតខាងលើនេះ ជូនប្រជាពលរដ្ឋភូមិគិរីអភិវឌ្ឍន៍ដែលទើប នឹងបង្កើតថ្មីនេះដោយអនុគ្រោះ ៕ ដោយ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


