ព័ត៌មានជាតិ
ក្រុមហ៊ុន Foremost បរិច្ចាគទឹកដោះគោចំនួន៥០០កេស ដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)ក្នុងទីក្រុងភ្នំពេញ បន្តបេសកកម្មជួយសង្គម ការផ្តល់សារធាតុចិញ្ចឹមនិងជីវជាតិល្អ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩
កាលពីថ្ងៃទី17 ខែសីហា ឆ្នាំ2021- ក្រុមហ៊ុន ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់ (មហាជន) ក្រុមហ៊ុនផលិត និងចែកចាយផលិតផលក្រោមស្លាកសញ្ញា Foremost នៅប្រទេសថៃ និងនាំចេញទៅប្រទេសផ្សេងៗ នៅក្នុងក្រុមឥណ្ឌូចិន បានបរិច្ចាគផលិតផលទឹកដោះគោ ហ្វ័ម៉ូស ចំនួន 500 កេស សរុបជាទឹកប្រាក់ចំនួន 20,000,000 រៀល ដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការមិនរកប្រាក់ចំណូលមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1996 ដោយធ្វើការដើម្បីផ្តល់ស្បៀងអាហារ កន្លែងស្នាក់នៅ ការថែទាំសុខភាព ការអប់រំទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារទីទ័លក្រដែលរងការរំលោភបំពាន និងមិនទទួលបានការអប់រំ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បច្ចុប្បន្នអង្គការដើម្បីភាពញញឹមនៃកុមារកំពុងផ្តល់ជំនួយដល់កុមារជាង 6500 នាក់ ដោយជួយគាំទ្រកុមារប្រមាណ 3000 នាក់ នៅតាមសាលារដ្ឋ ប្រមាណ 1000 នាក់ នៅក្នុងកម្មវិធីអប់រំចំណេះទូទៅនិងថ្នាក់ពន្លឿន និង 1500 នាក់ នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ទន្ទឹមគ្នាជាមួយបេសកម្មរបស់ក្រុមហ៊ុន ហ្វ្រីសឡែនខមភីណា ក្នុងការផ្ដល់នូវសារធាតុអាហារដែលល្អ និងអាហារូបត្ថម្ភសំខាន់សម្រាប់មនុស្សគ្រប់គ្នា គ្រប់វ័យ គ្រប់ស្ថានភាព ជាពិសេសអំឡុងពេលស្ថិតក្នុងគ្រាលំបាកនេះ ក្នុងនោះមានកុមារ និងយុវជនជាច្រើនដែលកំពុងទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ។
ដោយមានលោក អ៊ឹម ណាត ជាអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ បានចូលរួមជាតំណាងសម្រាប់ការបរិច្ចាកនេះមកកាន់អង្គការ ប៉េ អេស អឺ ស្ថិតក្នុងរាជនីភ្នំពេញ ប្រទេសកម្ពុជា។ ការបរិច្ចាគនេះគឺជាផ្នែកមួយនៃគម្រោងការតបស្នងសង្គមដែលក្រុមហ៊ុនតែងតែអនុវត្តជាបន្ដបន្ទាប់ ដើម្បីគាំទ្រទៅដល់សហគមន៍ និងសង្គមដែលក្រុមហ៊ុនកំពុងដំណើរការអាជីវកម្ម។ ដោយស្របពេលជាមួយគ្នានេះផងដែរ ប្រទេសថៃមានគម្រោងរៀបចំនូវកម្មពិធី “ហ្វ័រម៉ូសនាំមកនូវស្នាមញញឹមដល់កុមារថៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩” រួមជាមួយកញ្ចប់មូលនិធិបរិច្ចាគទឹកដោះគោ ១លានប្រអប់ សម្រាប់យុវជន និងគ្រួសារប្រជាជនថែដែលកំពុងទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដូចគ្នានេះផងដែរ។
អំពីហ្វ្រីសឡែនខមភីណា និងក្រុមហ៊ុន ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់ (មហាជន)ហ្វ្រីសឡែនខមភីណា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិត និងចែកចាយផលិតផលពីទឹកដោះគោដ៏ធំបំផុតរបស់ពិភពលោកនិងជាក្រុមសហករណ៍ទឹកដោះគោ ដែលមានជាយូរមកហើយ ដែលនឹងគ្រប់ 150 ឆ្នាំ នៅ ខែកញ្ញា ឆ្នាំ 2021 នេះ ដោយហ្វ្រីសឡែនខមភីណា គឺជាសហករណ៍ទឹកដោះគោធំជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្នមានបុគ្គលិកជាង 23,000 នាក់ នៅទូទាំងពិភពលោក។
ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់ (មហាជន) បានក្លាយជាសមាជិកនិងជាអន្តរការីក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ និងភាពស្ទាត់ជំនាញពីកសិករទឹកដោះគោហូឡង់ រហូតដល់កសិករទឹកដោះគោថៃអស់រយៈពេលជាង 65 ឆ្នាំ ជាអ្នកផលិត និងចែកចាយផលិតផល ក្រោមស្លាកសញ្ញាហ្វ័រម៉ូស និងសត្វស្ទាំងហ្វលខន ដេបិក ទូកក្តោងនិងម៉ាយប៊យ នៅប្រទេសថៃ ដោយការិយាល័យកណ្តាល មានទីតាំងនៅទីក្រុងបាងកក ។ និងមានរោងចក្រចំនួន ២ កន្លែង ដែលមានទីតាំងនៅសំរោង ខេត្តសាមុតប្រាកាន និងឡាក់ស៊ី ទីក្រុងបាងកក ដោយរោងចក្ររបស់ប្រទេសថៃទទួលខុសត្រូវចំពោះការផលិតនិងការចែកចាយផលិតផលនៅក្នុងប្រទេសថៃ រួមទាំងការនាំចេញទៅកាន់ប្រទេសនានានៅក្នុងក្រុមឥណ្ឌូចិន។
ចុចដើម្បីអានព័ត៌មានបន្ថែមអំពីស្លាកសញ្ញាហ្វ័រម៉ូសបាននៅលើគេហទំព័រ Foremostthailand
និងហ្វេសប៊ុក SuperMomClubCambodia
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


