កីឡា
សហព័ន្ធកីឡាទោចក្រយាន ប្រទេសកូរ៉េជាដៃគូចូលរួមអភិវឌ្ឍន៍ និងផ្ដល់ឱកាសច្រើនសម្រាប់កីឡាករកម្ពុជា
តំណាងសហព័ន្ធកីឡាទោចក្រយានកម្ពុជា ថាប្រទេសកូរ៉េគឺជាដៃគូយ៉ាងសំខាន់ជំរុញលើការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី និងតែងតែផ្ដល់ឱកាសដល់ទៅ ៣-៤ដងឯណោះក្នុងមួយឆ្នាំៗលើវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

លោក នូ ចំរើន (ស្ដាំ)
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះសហព័ន្ធបានបញ្ជូនកីឡាករកីឡាករ និងគ្រូបង្វឹកចំនួន ២នាក់ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល Road Training Camp for Junior រយៈពេល ១៥ថ្ងៃ។ វគ្គនេះដែរជាការអញ្ជើញរបស់ World Cycling Center Korea WCC-KOREA ក្រោមគម្រោងជំនួយឧបត្ថម្ភពីសាធារណៈរដ្ឋកូរ៉េ និងការគាំទ្រពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទោចក្រយានកូរ៉េ។

កីឡាករ និងគ្រូបង្វឹកចេញទៅកូរ៉េ
តំណាងសហព័ន្ធរូបនេះបន្ថែមទៀតថា ប្រទេសកូរ៉េគឺជាដៃគូជួយជំរុញលើការអភិវឌ្ឍន៍កីឡាទោចក្រយានកម្ពុជាជាខ្លាំងនាពេលកន្លងមក។ ក្នុងមួយឆ្នាំៗកូរ៉េតែងតែផ្ដល់ឱកាសឲ្យសហព័ន្ធទោចក្រយានកម្ពុជាបានចូលរួមវគ្គបណ្ដុះបណ្ដាលទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងផ្នែកបច្ចេកទេស(ម៉េកានិច)។ វគ្គបណ្ដុះបណ្ដាលគឺមានជាបន្តបន្ទាប់មិនថាផ្នែកកង់ភ្នំ ឬកង់គួកនោះទេ។
ការជួយរបស់ភាគីខាងកូរ៉េនេះគឺពិតជាមានសារសំខាន់ និងរួមចំណែកលើការអភិវឌ្ឍន៍សមត្ថភាពក្រុមកម្ពុជាឲ្យកាន់តែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។ ក្នុងនាមសហព័ន្ធគឺពិតជាអរគុណចំពោះប្រទេសកូរ៉េដែលបានជួយជ្រោមជ្រែងលើការពង្រឹងសមត្ថភាពក្រុមកម្ពុជារហូតមក។

បញ្ជាក់ដែរថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជូនកីឡាករ ១រូប និងគ្រូបង្វឹក ១រូបទៅចូលរួមបោះជំរុំហ្វឹកហាត់សម្រាប់ប្រភេទកីឡាកង់កួក ក្នុងកម្មវិធី Road Training Camp for Junior ឆ្នាំ២០២៦ ដែលមានរយ:ពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៧ ខែកក្តដា នៅទីក្រុងពុងហ្គី សាធារណរដ្ឋកូរ៉េខាងត្បូង៕

អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


