Connect with us

ព័ត៌មានជាតិ

ទូតចិន​ប្រចាំ​កម្ពុជា​៖ ប្រទេសខ្លះមិនខំទប់ស្កាត់កូវីដ១៩ បែរជាប្រឹង​រកប្រភពដើម ធ្វើឈ្នាន់​​ន​យោបាយទៅវិញ​​

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក  វ៉ាង វិនធាន (WANG Wentian) បានថ្លែងថា វីរុស​កូវីដ១៩ ​ប្រៀប​​បាន​នឹងកញ្ចក់​មួយ​ផ្ទាំង ដែល​អាច​ឆ្លុះ​បង្ហាញ​រូបភាពផ្សេង​ៗ​​គ្នា​នៅ​លើ​ពិភពលោ​ក។​ប្រទេសខ្លះ​បង្ហាញ​អំពីការ​រួម​​សុខរួម​ទុក្ខ ចំណែក​​ប្រទេសមួយ​ចំនួន​​ទៀត​ មិន​ខ្វល់​ខ្វាយដល់សុខ សុវត្ថិភាពរបស់ប្រជាជនខ្លួនឯង និងស្ថានភាពទូទៅនៃ​ការប្រយុទ្ធ​ប្រ​ឆាំង នៃវីរុសនៅទូទាំងសាកលលោក បែរជាទៅយកបញ្ហាស្វែងរកប្រភព​ដើម នៃវីរុសធ្វើជាឈ្នាន់​ន​យោ​បាយ​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក WANG Wentian លើកឡើងនៅក្នុងពិធីប្រគល់ ទទួលវ៉ាក់សាំង ស៊ី​ណូ​ហ្វាម ដែល​ជាអំ​ណោយ​ពីរដ្ឋា​ភិបាល និងប្រជាជនសាធារណរដ្ឋចិន ជូនកម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១។

ឯកអគ្គរដ្ឋទូតចិនបានបន្ថែម​​ថា សកម្ម​ភាព​របស់​ប្រទេស​ទាំង​នោះ ប្រៀបដូចជាយកដុំថ្មមក​ទម្លាក់លើជើងខ្លួនឯងអញ្ចឹង។

លោក WANG Wentian បានថ្លែង​ទៀត​ថា ចិនមានសុភាសិតមួយពោលថា “បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល ខ្ញុំធ្លាប់តែលើកឡើងថា ដរាបណាជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់​បញ្ចប់ការផ្ដល់ជំនួយរបស់​ចិនមកកម្ពុជា ក៏មិនអាចបញ្ចប់ដែរ”។

រដ្ឋាភិបាល និងកងទ័ពចិនក៏បានបង្កើតកិច្ចខិតខំប្រឹងប្រែងការផ្ដល់ជំនួយជាវ៉ាក់សាំង និងសម្ភារទប់ស្កាត់ជំងឺ​កូវីដ១៩ ជូនដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឱ្យអស់​លទ្ធភាព។

លោកបន្ថែម​ទៀតថា វីរុសកូវីដ១៩ ប្រៀបដូចជាកញ្ចក់មួយផ្ទាំងដែលអាចឆ្លុះបញ្ចាំងរូបភាពផ្សេងៗ នៅ​លើពិភព​លោក។

បើតាម លោក លោក WANG Wentianប្រឈមមុខ និងស្ថានភាពដ៍ស្មុគស្មាញ និងជំងឺវីរុស ចិនតែងតែប្រកាន់ភ្ជាប់​ នៃគំនិត សហគមសុខាភិបាល មនុស្សជាតិ និងអាកប្បកិរិយាវិទ្យាសាស្ត្រ ប្រឆាំងដាច់ខាត ការយកបញ្ហា​ស្វែងរកប្រភពដើមនៃវីរុស ធ្វើនយោបាយ ហើយចិននឹងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយដល់​ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ជំងឺវីរុស រួមចំណែកជាកម្លាំងក្នុងការ​ទប់ស្កាត់វីរុសជូនដល់មនុស្សជាតិ។

គិតមកដល់ពេលនេះ ជំនួយវ៉ាក់សាំង ដែលចិនផ្ដល់មកម្ពុជាមានចំនួន ៣.៧ លានដូស ដែលជាការ​សន្យាសម្រាប់បង្កើតភាពស៊ាំ ដល់ប្រទេសកម្ពុជា ហើយវ៉ាក់សាំង​កូវីដ១៩​បានដើរតួនាទីដ៍សំខាន់សម្រាប់​ការពារអាយុជីវិតប្រជាជន៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម