Connect with us

ព័ត៌មានជាតិ

សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី កាប់ឆ្ការសម្អាតបរិវេណ ស្ពាន​បុរាណ​វែង​បំផុត​សម័យអង្គរ

បានផុស

នៅ

(ឧត្តរមានជ័យ) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចូលរួមធ្វើពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន​ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប។ ក្នុងពិធីនេះមានការចូលរួមពីនគរបាលការពារបេតិកភណ្ឌខេត្ត និងមន្រ្តីជំនាញរបស់មន្ទីរ ហើយនិងប្រជាពលរដ្ឋរស់នៅជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈប្រវត្តិសាស្ត្រនិងបុរាណវិទ្យា ស្ពានទ័ពគឺជាស្ពានបុរាណដែលធ្វើពីថ្មបាយក្រៀមនិងមានក្បាច់លម្អបង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ ជើងទម្រនាគធ្វើពីថ្មភក់ ហើយមានទំហំធំ​ (ទទឹង១៦.៨០ម ​បណ្តោយ​១៥១ម​) និងវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងឡើងនៅសម័យអង្គរ ស្ថិតនៅរចនាបថបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៅតាមបណ្តោយផ្លូវបុរាណដ៏សំខាន់ដែលចេញពីអតីតរាជធានីអង្គរ ឆ្ពោះទៅកាន់ប្រាសាទភិមាយ (វិមាយបុរះ)នៅប្រទេសថៃឡងដ៏បច្ចុប្បន្ន។

ក្នុងនោះប្រាសាទព្រហ្មកិល ក៏ជាប្រាសាទមួយដែលសាងសង់នៅជិតស្ពានទ័ពក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី​៧​ ដែលមានតួនាទីជាហោរបន់ស្រន់ នៃសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរសម័យបុរាណ ពីគ្រប់ទិសទីចូល​គោរពបូជា និងសុំការស្នាក់អាស្រ័យមុនបន្តដំណើរទៅមុខ។

ការកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ បានទទួលការជួយឧបត្ថម្ភជំនួយពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់ (GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្តលើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីត ១៩។ នេះជាគម្រោងទី២ ក្នុងចំណោមគម្រោងចំនួនបី ដែលអនុវត្តនដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត  ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋានប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលជាសម្បត្តិបេតិកណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម