ព័ត៌មានជាតិ
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ មានប្រសាសន៍អប់រំផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ មានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានក្រើនរម្លឹក ដល់នាយទាហាន នាយហានរង និងពលទាហានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់តាមតួនាទី ជំនាញរបស់ខ្លួនម្នាក់ៗក្នុងភាពទទួលខុសត្រូវខ្ពស់ ជាពិសេសតាមបណ្តាការិយាល័យ និងផ្នែកចំណុះទាំងអស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាពរឹងមាំ ការងារបង្កបង្កើនផល និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចល័តចុះជួយប្រជាពលរដ្ឋរងគ្រោះ ឱ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានផ្ដាំផ្ញើឱ្យយោធិនទាំងអស់ ត្រូវការពារ និងថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឱ្យជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


