ព័ត៌មានជាតិ
ស្ត្រីម្នាក់ សាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ បណ្ដាលឲ្យឆក់ស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ
ស្ត្រីជាអាជីវករ លក់សាច់មាន់ម្នាក់ បានដោតសាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ ដោយសារខ្សែភ្លើងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូប ក៏ឆក់បណ្តាលឲ្យធ្លាក់ ពីលើតូបមកដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ម៉ាន់ ធីដា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅសង្កាត់ដង្កោ ខណ្ឌដង្ហោ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះអង្គុយ លក់ដូចសពមួយដង នៅទីតាំងកន្លែងកើតហេតុ។ លុះមកដល់វេលាកើតហេតុ ជនរងគ្រោះ បានទាញព្រី ដាក់ក្បែរខ្លួន ដើម្បីសាកទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ តែដោយសារខ្សែភ្លើងដាច់រលាត់ ក៏ប៉ះជាមួយបង្គោលរោងដែក ទើបឆក់ធ្លាក់ពីលើតូបរងរបួសធ្ងន់។
ភ្លាមៗនោះប្រជាពលរដ្ឋ ដែលនៅក្បែរ បានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ទើបដឹកសពមកទីតាំងកន្លែង កើតហេតុវិញ និងរាយការណ៍ ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែង រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ (ដោយ) ៖សុខា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ