ព័ត៌មានជាតិ
ចាប់ខ្លួនជនសង្ស័យគប់កញ្ចក់រថយន្តពេលយប់ នៅផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់ ចាប់ឃាត់ខ្លួននៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទពីបទធ្វើសកម្មភាពយកដុំថ្មគប់កញ្ជក់រថយន្តដែលកំពុងបើកបរពេលយប់ងងឹត នៅលើដងផ្លូវជាតិលេខ៤។ ករណីចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង តាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង២១:០០នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។

សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងថា បើយោងតាមរូបភាពវីដេអូ ដែលថតចេញពីក្នុងរថយន្តរបស់ជនរងគ្រោះ បានបង្ហាញថា ខណៈជនរងគ្រោះកំពុងបើករថយន្តលើផ្លូវជាតិលេខ៤ ហើយបើកវ៉ារថយន្តដឹកទូរកុងទឺន័រក្នុងទិសដៅស្របគ្នា ស្រាប់តែឃើញជនសង្ស័យម្នាក់មិនមានពាក់អាវឈរនៅអែបផ្លូវ ហើយធ្វើសកម្មភាពយកដុំថ្មប៉ុនកំពូនដៃ គប់សំដៅរថយន្ត ពេលនោះដុំថ្មបានទៅបុកកញ្ជក់ចំហៀងរថយន្តបណ្តាលឱ្យបែក។ នៅក្នុងវីដេអូនោះ បង្ហាញថា ដុំថ្មបន្ទាប់ពីហោះត្រូវរថយន្តរួចហើយ ដុំថ្មនោះបានខ្ទាតប៊ិះត្រូវអ្នកបើកម៉ូតូម្នាក់ទៀតផងដែរ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍បែបនេះ ជនរងគ្រោះជាម្ចាស់រថយន្តបានឈប់ហើយបើកបទត្រឡប់ក្រោយដេញតាមដោយបាញ់ភ្លើងហ្វាររថយន្តឆ្លុះឃើញជនបង្ករត់ចូលផ្ទះក្បែរកន្លែងកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះមាន ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឡាន ទីលំនៅបច្ចុប្បន្ន ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានគប់កញ្ចក់រថយន្តពិតប្រាដកមែន។ពេលនេះគេមិនទាន់ដឹងថា តើមានមូលហេតុអ្វីបានជាជនសង្ស័យគប់កញ្ចក់រថយន្តគេបែបនេះ។
បច្ចុប្បន្នជន សង្ស័យខាងលើត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ជាធរមាន៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


