ព័ត៌មានជាតិ
ផ្តើមចេញ ពីការដុតសំរាម បង្កទៅជាទំនាស់ រវាងម្ដាយមីង និងក្មួយ មើលមុខគ្នាមិនចំ
គ្រួសារពីរដែលគេស្គាល់ថា ជាម្តាយមីង និងក្មួយ កំពុងតែមើលមុខគ្នាមិនចំ ខណៈជម្លោះដ៏រាំរ៉ៃកើតឡើង ដោយសារ ការដុតសំរាមបន្តិចបន្តួចសោះ។ ភាគីទាំងពីរ ចិញ្ចឹមចិត្តរៀងៗខ្លួន មិនព្រមអធ្យាស្រ័យឲ្យគ្នា ឬបញ្ចប់វិវាទនេះទាល់តែសោះ។
ជម្លោះរវាងគ្រួសារទាំងពីរ គឺក្មួយស្រី ឈ្មោះ ជិន ចាន់ណា មានប្តីឈ្មោះ សេង សុខណា ជាក្មួយហៅថាភាគី (ក)មានមុខរបរលក់គ្រឿងសំណង់ បានស្នើមកក្រុមអ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមន៍ផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធករណីជម្លោះគ្នា រវាងគ្រួសារក្មួយស្រី និងលោកស្រី ឈ្មោះ ជា វួចស៊ា ហៅភាគី(ខ) មានមុខរបរ (វីងវេលុយនិងបើកការ៉ាស់សាំង) ខណៈអាជ្ញាធរមូលដ្ឋាន ពុំមានលទ្ធភាពដោះស្រាយ។ ពួកគេទាំងពីរគ្រួសារ មានផ្ទះទល់មុខគ្នាម្ខាងផ្លូវម្នាក់ (ផ្សារបរញ៉ុក) ស្ថិតនៅក្នុងភូមិបរញ៉ុក ឃុំសាមគ្គីស្រុកអូរជុំ ខេត្តរតនគិរី។
តាមការឲ្យដឹងពីភាគីទាំងសងខាង (ភាគី ក និងភាគី ខ) ដល់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា ផ្តើមហេតុដំបូង ដែលបង្កឲ្យមានជម្លោះកើតឡើង គឺផ្តើមចេញពីផ្ទះ (ភាគីក) ដុតសំរាមនៅមុខផ្ទះរបស់ខ្លួន។ សំរាមនោះ ដុតក្នុងធុងដែក បណ្តាលឲ្យមានផ្សែងហ៊ុយទ្រលោម ខ្យល់ក៏បក់ គួចយកផ្សែងនោះចូលទៅផ្ទះ (ភាគីខ) ពេលនោះជំលោះពាក្យសម្ដី ក៏បានផ្ទុះឡើង និងតរៀងមកដល់សព្វ ថ្ងៃនេះ ពីពេលនោះមកភាគី ក ក្មួយស្រី ជិន ចាន់ណា បានឈប់ដុតសំរាមនៅមុខផ្ទះទៀត ដោយសារ -ទី១ បានស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ -ទី២ ប្រមូលសំរាម ដាក់លើគោយន្ត ឲ្យប្តីដឹកជញ្ជូនទៅដុត នៅចម្ការ ជារៀងរាល់ថ្ងៃវិញ។
ក៏ប៉ុន្តែចំពោះភាគីខ៖ ក៏នៅចិញ្ចឹមចិត្ត រកគ្រប់វិធីដើម្បីសងសឹក ទៅលើភាគីក ក្មួយស្រី ជិនចាន់ណា (ដុតសំរាមនោះដដែល)។ ក្មួយស្រីលើកឡើងថា៖ ក្នុងអំឡុងខែកក្កដាឆ្នាំ២០២១ ភាគីខ លោកស្រី ជា វួចស៊ា បានយកធុងត្រាំជីពេញៗ ជីដាក់ធូរ៉េន ចំនួនបីធុង តម្រៀបគ្នាជាជួរ តាមព្រុំរបងខាងត្បូងដីឡូតិ៍ របស់ក្មួយស្រី ជិន ចាន់ណា ដោយជីគេត្រាំនោះផ្សំឡើង រួមមាន៖ ស្បែកគោ សណ្តែកសៀង និងកំទេចកំទី សំណល់ពីផ្ទះបាយ ដោយគ្មានគម្របបិទនោះទេធុងទាំងបីនោះ (ទុកចំហចោល) ឲ្យរុយរោមអ៊ូរ និងជះក្លិនស្អុយ អា សោធ ដូចគម្រង់ខ្មោច ធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋរស់នៅជុំវិញ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរបំផុត។
ទី២ លោកស្រី ជា វួចស៊ា ជាភាគីខ ដដែលបានធ្វើរនាំង អំពីស័ង្កសីបាំង ហើយលានមកលើផ្លូវសាធារណ: ថែមទៀត (សូមពិនិត្យមើល ក្នុងរូបភាពជាក់ស្តែង)។ ពាក់ព័ន្ឋបញ្ហាជម្លោះខាងលើ អាជ្ញាធរមូលដ្ឋាន លោក ជឹម ប្រុស មេភូមិបរញ៉ុក បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងចុះទៅ សម្របសម្រួលតាមការស្នើសុំ ដល់ភាគីទាំងសងខាង។
អភិបាលស្រុកអូរជុំ លោក ធូរ ឃឿ នៅថ្ងៃទី២៧ ខែសីហា បានអះអាថា លោកពុំទាន់ទទួលបាន របាយការ ណ៍ ស្តីពីករណីនេះទេ លោកបានបញ្ជាក់ថា បើកើតមានករណីនេះពិតមែន ទុកឲ្យរដ្ឋបាលឃុំនោះ ដោះស្រា យសិន។ ប្រសិនដោះស្រាយ ពុំចេញទេ ចាំដាក់របាយការណ៍នោះ មកខាងលើ។
ជាចុងក្រោយក្មួយស្រី ជិន ចាន់ណា ទទូចស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ដែលជាម៉ែជាឪនោះ មេត្តាចុះមកធ្វើការសម្របសម្រួល ជូនពួកគាត់ផង ដើម្បីទប់ស្កាត់ កុំឲ្យវែងឆ្ងាយទៀត ដោយទី១. ស្នើសុំឲ្យភាគីខ លោកស្រី ជា វួចស៊ា យកធុងជីស្អុយ ចេញពីបង្គោលព្រុំដី។ ទី២. ស្នើសុំឲ្យភាគីខ រុះរើរនាំងស័ង្កសី ដែលលានទៅលើផ្លូវសាធារណៈនោះចេញ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរជាយថាហេតុ៕
អត្ថបទ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


