សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនរបស់ធនាគារអេស៊ីលីដា ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរ ផ្ញើប្រាក់មកស្រុកផ្ញើភ្លាមទទួលបានភ្លាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនរបស់ធនាគារអេស៊ីលីដា ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរ ផ្ញើប្រាក់មកស្រុកផ្ញើភ្លាមទទួលបានភ្លាម

បានផុស

នៅ

សេវាផ្ទេរប្រាក់ពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងចូលក្នុងគណនីធនាគារអេស៊ីលីដា នឹងជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែល​កំពុងធ្វើការ​និង​រស់នៅ​ប្រទេស​ទាំងពីរ​នេះ​ ធ្វើការ​ផ្ទេរប្រាក់​មក​សាច់ញាតិ​របស់​ពួកគេ​នៅ​ស្រុក​បាន​រហ័ស​ទាន់​ចិត្ត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ហើយ​អស់​កម្រៃ​សេវា​ទាប​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា «​សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន ចូលក្នុង​គណនី​ធនាគារ​របស់ អេស៊ីលីដា នៅ​កម្ពុជា​នេះ មាន​ភាព​រហ័ស​ទាន់​ចិត្ត​និង​អស់​កម្រៃ​សេវា​ទាប។ ផ្ទេរ​ភ្លាម ទឹកប្រាក់​ចូល​ក្នុង​គណនី​របស់​អ្នកទទួល​ភ្លាម។​»

​លោកស្រី​នាយិកា​បាន​បន្ថែម​ថា «​សម្រាប់​ការផ្ទេរ លោកអ្នក​អាច​ផ្ទេរ​បាន​ដល់​ទៅ ២,៥០០​ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ ហើយ​ក្នុង​មួយថ្ងៃ​ផ្ទេរ​បាន​៤​ដង សម្រាប់​មួយ​គណនី​យ ។​» ចំពោះ​ការផ្ទេរ​ប្រាក់​ពី​កូរ៉េខាងត្បូង និង​ជប៉ុន ចូលក្នុង​គណនី​ធនាគារ អេស៊ីលីដា គឺ​ធ្វើ​តាមរយៈ​ធនាគារ​ជា​ដៃគូ នៅក្នុង​ប្រទេស​ទាំងពីរ​នេះ ដូចជា​ធនាគារ KB, GMONEY TRANS, SBI REMIT, QUEEN BEE CAPITAL និង E9Pay ។

​ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ សូម​ទូរ​សព្ទ​ទៅកាន់​លេខ ៖០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣​ដែល​បម្រើ​២៤​ម៉ោង​ឬ​ផ្ញើ​សារ​អ៊ីមែល ទៅកាន់ [email protected] bank.com.kh ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services