ព័ត៌មានជាតិ
បេក្ខជននិទ្ទេស A ក្រីក្រលំបាកនឹងបានកញ្ចប់ថវិកា រៀនសូត្រ ស្នាក់នៅ និងហូបចុកបួនឆ្នាំពេញពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា
បេក្ខជនជាប់និទ្ទេស A ក្រីក្រលំបាកនឹងបានកញ្ចប់ថវិកា រៀនសូត្រ ស្នាក់នៅ និងហូបចុកបួនឆ្នាំពេញពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា។ នេះបើតាមប្រសាសន៍លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ ក្នុងឱកាសផ្តល់អាហារូបករណ៍១០០% ដល់សិស្សទទួលបាននិទ្ទេស “A” នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានបានថ្លែងថា ការផ្ដល់អាហារូបករណ៍១០០% ដល់សិស្សមកចុះឈ្មោះចូលរៀងនៅវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៩៨នាក់ ខណៈពេលនេះគឺបានចំនួន៦០នាក់ហើយ ជាពិសេសទៅទៀតសិស្សដែលមានប័ណ្ណក្រីក្រ និងទទួលបានការកញ្ចប់ថវិកា សម្រាប់រៀនសូត្រ ស្នាក់នៅ និងហូបចុក រយៈពេល៤ឆ្នាំពេញ។

លោកបន្តថា វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា កម្មវិធីសិក្សា ស្តង់ដារអន្តរជាតិ ដោយមានគ្រូមកពីបរទេស និងខ្មែរ និងមានការសហការជាមួយសកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក។ ជាមួយគ្នានោះផងដែរសាលាក៏មានជួយរកការងារឱ្យនិស្សិតធ្វើផងដែរ។

ជាមួយគ្នានោះផងដែរ មាតាបិតា សិស្សដែលបានចូលរួមក្នុងពិធីប្រកាសផ្តល់អាហារូបករណ៍បានថ្លែងអំណរអរគុណដល់វិទ្យាស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សនិទ្ទេសA នាពេលនេះ។

ដោយឡែកសិស្សនិទ្ទេសA ដែលបានចូលរួមសូមអរគុណយ៉ាងជ្រាវជ្រៅទៅដល់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សនិទ្ទេសA ហើយនិងប្ដេជ្ញាថា នឹងខិតខំរៀនសូត្រឱ្យល្អក្លាយជាទំពាំងស្នងឫស្សីដល់សង្គមជាតិទាំងមូល៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


