ព័ត៌មានជាតិ
លែងលះគ្នាបាន៧ថ្ងៃ សុំប្រពន្ធត្រូវគ្នាវិញមិនបាន បើកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន
បុរសអ្នករត់ម៉ូតូកង់បីម្នាក់ខូចចិត្តរឿងប្រពន្ធសុំលែង ហើយសុំត្រូវគ្នាវិញមិនព្រមបើកម៉ូតូកង់បីមកលោកទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ សូរ គឿ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើតនៅខេត្តកំពង់ធំ មានប្រពន្ធនៅខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក ស្នាក់នៅម្តុំកាណាឌីយ៉ា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមកហើយដោយ លើកទី១ព្យាយាមចង ក សម្លាប់ខ្លួន លើកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួន និងលើកទី៣បានជិះកង់បីឥណ្ឌារបស់ខ្លួនដែលទិញបង់រំលស់មិនទាន់រួចផងនោះមកលោតទឹកសម្លាប់ខ្លួនតែសំណាងល្អការធ្វើអត្តឃាតទាំងបីលើកមិនបានសម្រេចនោះទេ។

តាមប្រភពបន្តថា បុរសខាងលើត្រូវបានអតីតប្រពន្ធសុំលែងជាច្រើនដងរហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ខ្លួនក៏ព្រមលែងលះប្រពន្ធដោយកូនប្រុសស្រី២នាក់ប្រពន្ធជាអ្នកយកទៅចិញ្ចឹម ចំណែកខ្លួនទទួលបានកង់បីបង់រំលស់។ហើយដល់ថ្ងៃទី២៩ ខែឆ្នាំដដែលដោយសារចិត្តមិនដាច់ពីអតីតប្រពន្ធក៏សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ តែអតីតប្រពន្ធមិនព្រម ក៏បានជិះម៉ូតូកង់បីឥណ្ឌាចេញពីម្តុំបឹងកេងកងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែម្តង តែសំណាងល្អបានបងប្អូនខ្មែរអ៊ីស្លាមដែរជាអ្នកនេសាទត្រីនៅក្បែរនោះឃើញទាន់ក៏ចេញទូកទៅជួយស្រង់ពីទឹកបានទាន់ពេល។
ក្រោយពីកើតហេតុសមត្ថកិច្ចប្រចាំគោលដៅទី៣ក្រោមស្ពានជ្រោយចង្វារហៅទៅសួនាំនិងអប់រំរួចឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


