Connect with us

ព័ត៌មានជាតិ

បន្តបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា នៅភូមិសំរោងទាវ និងភូមិព្រៃមូល៧ថ្ងៃទៀត​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ការបិទ​ខ្ទប់​តំបន់​លំនៅឋាន​អ៊ូ​ស៊ាន​ណា ស្ថិតនៅ​ភូមិ​សំរោង​ទាវ និង​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចំនួន​៧​ថ្ងៃ​បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទដែ​លតា (Delta) ។​

នេះ​បើយោងតាម​សេចក្តីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​នៅ​ព្រលប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២១​នេះ ដែល​ក្នុង​សេចក្តីសម្រេច​នេះ មានន័យថា​៖ ត្រូវបាន​បន្ត​បិទ​ខ្ទប់​មិនឱ្យ​មាន​ការ​ចេញ​-​ចូល​តំបន់​លំនៅឋាន​អ៊ូ​ស៊ាន​ណា ស្ថិតនៅ​ភូមិ​សំរោង​ទាវ និង​ភូមិ ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា (Delta) សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង សហគមន៍​។​

ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​បន្ត​វិធាន​ការបិទ​ខ្ចប់ ត្រូវបាន​ហាមឃាត់​រាល់​ការចេញ​-​ចូល និង​រាល់​ការ ជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ លើកលែងតែ​ករណី​ចំ​បាច់ ដូចខាងក្រោម ៖

– ការចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់​

– ការចេញ​-​ចូល ដើម្បី​ផ្ដល់​វត្ថុ​សំណាក​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន

– ការវិលត្រឡប់​ទៅ​លំនៅឋាន ឬ ទី​សំណាក់​របស់ខ្លួន​វិញ​របស់​បុគ្គល​ដែល​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ឬ កន្លែង​សម្រាក​ព្យាបាល ចូលក្នុង​ទីតាំង​បិទ​ខ្ទប់ ដោយមាន​ការសម្របសម្រួល របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​។​

– ការចេញ​-​ចូល និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ សុខាភិបាល ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា (Delta) នៅក្នុង​សហគមន៍​។​

– ការចេញ​-​ចូល និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច ដើម្បី​ផ្គត់​ផ្គត់​គ្រឿងឧបភោគ​-​បរិភោគ​ចាំបាច់ក្នុងអំឡុងពេល​បិទ​ខ្ទប់ ។​

– ការចេញ​-​ចូល និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់ លំដាប់ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​

រាល់​ការចេញ​-​ចូល និង​ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ដែល​ត្រូវបាន​លើកលែង​ខាងលើនេះ ត្រូវ​អនុវត្ត វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​តម្លា​ត​សុវត្ថិភាព ការធ្វើ អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែ​នាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន រដ្ឋបាល​ខណ្ឌ​សែន​សុខ ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​ដែល ត្រូវ​បិទ​ខ្ទប់ ក្នុងនោះ ក្រៅពី​ភារកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ការបិទ​ខ្ទប់ ត្រូវបំពេញ​ការងារ​អា​ទិ​ភាព ជាអាទិ៍​៖

– ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​

– ការងារ​ផ្គត់ផ្គង់​គ្រឿងឧបភោគ​-​បរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត​ក្នុង​ទីតាំង​បិទ​ខ្ទប់​

– ការងារ​ទាក់ទង​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការផ្តល់សេវា​សុខាភិបាល​ទូទៅ​។ បុគ្គល ឬនីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ប្រការ​នៃ​សេចក្តីសម្រេច​នេះ នឹងត្រូវ​កសាងសំណុំ​រឿង​បញ្ជូនទៅ​សា្ថ​ប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ស្រប​តាម​មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម