Connect with us

ព័ត៌មានជាតិ

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ទទួល​បាន​ការឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ជីប ម៉ុង​

បានផុស

នៅ

​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ក្រុមហ៊ុន ជីប ម៉ុង គ្រុប​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក និង​ឱសថ Lianhua Qingwen Jiaonang មួយ​ម៉ឺន​ប្រអប់ ដើម្បី​រួមចំណែក​ជាមួយ​សមាគម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ពិធី​ប្រគល់ ទទួល​នេះ​ក្រោម​វត្តមាន​លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះ លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ថ្លែង​អរគុណ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​។

លោកស្រី​បន្ត​ថា ការចូលរួម​នេះ គឺជា​ទឹកចិត្ត និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពេល​បច្ចុប្បន្ន ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​។

ចំណែក​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ការពារ​យ៉ាង​ហ្មត់ចត់ ក៏ដូចជា​កិច្ចខិតខំ​ឥត​គណនា​របស់​កងទ័ព​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ក្នុង​ស្មារតី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ការបរិច្ចាគ​របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ជាពិសេស​ស្របពេល​ដែល​វីរុស​បំប្លែង​ថ្មី Delta កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​នេះ ខណ​:​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជ​: អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម