ព័ត៌មានជាតិ
ក្មេង២ក្រុមកាប់ចាក់គ្នា ចុងក្រោយស្លាប់ម្នាក់
ខេត្តបាត់ដំបង៖ ក្មេងចំនួន២ក្រុមបានវាយប្រហារគ្នាដោយប្រើដាវ ដំបង និងដុំថ្ន នៅទីបំផុតមានម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១០ និង ២០នាទី យប់ត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

យោងតាមពាក្យបណ្តឹងឈ្មោះ អ៊ាង ផល្លា ភេទប្រុសអាយុ ៤៨ឆ្នាំ(ឪពុកជនរងគ្រោះ) មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងដែលបានអះអាងថា កូនរបស់ខ្លួនឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។ ក្រោយពីសមត្ថកិច្ចក្រុងចុះស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនបាន ៤ នាក់ ក្នុងនោះភាគីម្ខាង ២ នាក់ ដោយឡែកនៅសេសសល់ កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាលកំពុងតាមក្របួចបានខ្លះបន្ថែមទៀត។


ក្មេងស្ទាវដែលសមត្ថកិច្ចក្រុងឃាត់ខ្លួនបានគឺ ១-ឈ្មោះ សែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ២-ឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ៣-ឈ្មោះ សឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និង ៤-ឈ្មោះ វ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង។
ដោយសារមានបទបញ្ជាពីលោកស្នងការ សាត គឹមសាន និងមានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ផងនោះ បច្ចុប្បន្ន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានអោយកម្លាំងជំនាញរៀបចំ កសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីហើយ។ យ៉ាងណា មូលហេតុឈានដល់ការកាប់ចាក់គ្នានេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ។
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ