អាជ្ញាធរដាក់គ្រឿងចក្រ​កាយប្រឡាយមួយខ្សែ​ប្រវែង៥០០​ម៉ែត្រ​ដេីម្បីរំដោះទឹកចេញ​ អាជ្ញាធរដាក់គ្រឿងចក្រ​កាយប្រឡាយមួយខ្សែ​ប្រវែង៥០០​ម៉ែត្រ​ដេីម្បីរំដោះទឹកចេញ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រ​កាយប្រឡាយមួយខ្សែ​ប្រវែង៥០០​ម៉ែត្រ​ដេីម្បីរំដោះទឹកចេញ​

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ៧ កញ្ញា ឆ្នាំ២០២១ បានដាក់​គ្រឿងចក្រកាយប្រឡាយមួយខ្សែដែលមានប្រវែង៥០០ម៉ែត្រដើម្បីរំដោះទឹក និងការពារការជន់លិចពីជំនន់ទឹកភ្លៀងដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡាយដែលត្រូវកាយ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ដែលជាប់និងព្រំប្រទល់ជាមួយសង្កាត់​សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មួយរយៈកន្លងមកនេះយេីងសង្កេតឃេីញថា ភ្លៀងមានធ្លាក់មកស្ទេីរតែរៀងរាល់ថ្ងៃធ្វេីឱ្យតំបន់មួយចំនួនលិច​និងប៉ះពាល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងការធ្វេីដំណេីរ ដោយឃេីញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋបែបនេះ ទេីបលោកហែមដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោក ប៉ាង លីដា អភិបាលរង រួមទាំងលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារយកគ្រឿងចក្រកាយប្រឡាយមេមួយខ្សែប្រវែង៥០០ម៉ែត្រ ដេីម្បីបញ្ចៀសនូវទឹកជន់លិច។

ក្នុងឱកាសនេះផងដែលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាកុំបោះសំរាមចូលប្រឡាយជៀសវាងការកកស្ទះចរន្តទឹកហូ៕

អត្ថបទៈ សុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជំនេញហែកស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ ក្រោយរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ទីក្រុង Rio de Janeiro លុបចោលពិធីអបអរឆ្លងឆ្នាំ ក្រោយរកឃើញ Omicron ៦ករណី

កីឡា៩ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៩ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services