សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ
ជនជាតិចិនម្នាក់ សង្ស័យស្រវឹង ដើរតាមផ្លូវដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង ៣ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ ដើរថ្មើរជើងតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ មិនដឹងតូចចិត្តរឿងអ្វី ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែរ រត់ជាន់ជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ និងដកហូតកាំភ្លើងខ្លីមួយដើមម៉ាក K54។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត