សន្តិសុខសង្គម
លេងល្បែងជល់មាន់ជុំគ្នា តុលាការដោះលែង ៦ នាក់ ឃុំខ្លួនម្នាក់
លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ បានចេញដីកាសម្រេចឃុំខ្លួន”ភ្នាក់ងារលេងល្បែងស៊ីសងខុសច្បាប់”ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ចំណែក ៦ នាក់ទៀត ត្រូវបានតំណាងអយ្យការដោះលែងឲ្យមានសេរីភាពវិញ តែកំណត់យកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបើកសវនាការជំនុំជម្រះតាមច្បាប់។

ជនជាប់ចោទដែលត្រូវចៅក្រមឃុំខ្លួនឈ្មោះ ហុង សំអុន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិតាងួន ២ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ«ភ្នាក់ងារស៊ីសងល្បែងខុសច្បាប់» ដែលប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូម-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥ នៃច្បាប់ ស្ដីពីការបង្ក្រាបល្បែងស៊ីសង។

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីឡូត៍ គ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន ៧ នាក់ ទាំងអ្នកលេង អ្នកមើលផ្លូវ និងមាន់ ៥ ក្បាល (ងាប់ ២ ក្បាល)។ ក្រោយបង្ក្រាប សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងនេះបានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅមក ៣ ទៅ ៤ ថ្ងៃ ទើបតំណាងអយ្យការសម្រេចដោះលែងជនជាប់ចោទ ៦ នាក់ ឲ្យត្រឡប់ទៅផ្ទះវិញ ហើយបញ្ជូនមកម្នាក់ ឲ្យចៅក្រមសម្រេចតាមច្បាប់។ ទីបំផុត ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនអ្នកមើលផ្លូវឲ្យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នេះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


