ព័ត៌មានជាតិ
ស្ថានភាពទឹកនៅតាមទ្វារទឹកជាច្រើន ក្នុងខេត្តកំពង់ស្ពឺបានកើនឡើង ខណៈក្រសួងប្រកាសពីជំនន់ទឹកភ្លៀង
មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពងស្ពឺ បានឱ្យដឹងថា ស្ថានភាពទឹកភ្លៀង នៅតាមទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺមានការកើនឡើនិងការបម្រែបម្រួលអាកាសធាតុ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់។

១- ទឹកស្ទឹងព្រែកត្នោត ទ្វារទឹករលាំងជ្រៃថ្ងៃនេះមានកម្ពស់ ៦.៨៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ៦.៨៤ម៉ែត្រ ខ្ពស់ជាង០,០៣ម៉ែត្រ ខាងក្រោមកម្រិតកម្ពស់់ធម្មតាសន្ទះ ទ្វារទឹកផ្នែកខាងលើ= -០,១៣ ម៉ែត្រ ។
២- ពាមឃ្លៃថ្ងៃនេះ ទឹកមានកម្ពស់ ៣,១៨ម៉ែត្រធៀបថ្ងៃម្សិលមិញ ២.៩៦ម៉ែត្រ ខ្ពស់ជាង ០,២២ម៉ែត្រ ។
៣- តាសាល ថ្ងៃនេះ ទឹកមានកម្ពស់ ១៣.៣៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ១៣.១១ម៉ែត្រ ខ្ពស់ជាង ០.២៤ ម៉ែត្រ ខាងក្រោមកម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ= – ៦,៦៥ម៉ែត្រ ។

ចំពោះសីតុណ្ហភាព នៅតាមស្ថានីយ៍មិនស្វយ័ប្រវត្តិ សម្រាប់ថ្ងៃនេះ សីតុហភាព អតិប្បរមា ៣២.០° អប្បបរមា ២៣.០°c ធៀបថ្ងៃម្សិលមិញ អតិបរមា ៣២.០°c និងអប្បបរមា ២៣.០°c ។
ដោយឡែកស្ថានភាពទឹកភ្លៀងទូទៅ មានភ្លៀងធ្លាក់ភ្លៀងមធ្យម នៅគ្រប់ក្រុង-ស្រុកទាំង៨ ដែលមានពី១,០មម ទៅ៧៤,០មម។
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និង ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា បង្ក ឲ្យ ផ្ទៃមេឃអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបានក្រើន រំលឹកដល់ ខេត្ត មួយចំនួន រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមជំនន់ទឹកភ្លៀង។
ដោយឡែក នៅ តំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពកអ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទៈខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ហើយភូមិសាស្ត្រនៃ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ៕
អត្ថបទៈ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


