Connect with us

ព័ត៌មានជាតិ

នៅតែធ្ងន់ ខេត្ត​សៀមរាប​មួយ​ថ្ងៃ មាន​អ្នក​ឆ្លង​កូវីដ​ជិត​​មួយ​រយនាក់

បានផុស

នៅ

ខេត្តសៀមរាប៖ ករណីផ្ទុះឆ្លងរាលដាលជំងឺ​កូវីដ ១៩ ដែលមកទល់ពេលនេះមិនទាន់មាន​ការថយចុះនៅនៅឡើយក្នុងខេត្តសៀមរាប គឺមួយថ្ងៃមានអ្នកឆ្លង​ជិត ១០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្សរដ្ឋបាលខេត្តបានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទដៃ នៅរសៀលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២១នេះថា ករណីផ្ទុះឆ្លងរាលដាលជំងឺ​កូវីដ១៩ នៅខេត្តសៀមរាប​ភាគច្រើនផ្ទុះចេញពីសហគមតែម្តង ហើយចំពោះករណីនាំចូលគឺភាគតិច។

លោកអភិបាលរងខេត្តក្នុងនាមអាជ្ញាធរខេត្ត ក្រុង ស្រុក ក៏បានចុះធ្វើការផ្សពផ្សាយទៅដល់ប្រជាពលរដ្ឋទូទាំងពីវិធានការការពារ ហាមឃាត់​មិនឲ្យមាន​ការ​ជួបជុំ និងទទួលគ្រឿងស្រវឹង និងពាក់ម៉ាស់ លាងដៃនិងអាកុលឬចេលឲ្យបានជាប់ជានិច្ច។

លោកអភិបាលរងខេត្ត ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្ត​សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ទោះបីបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ ពិតមែន ក៏ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ពីព្រោះជំងឺ​នេះមិនរើសអើងជនណាម្នាក់នោះឡើយ នៅពេលដែល យើងមានការធ្វេសប្រហែសនោះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម