Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងធ្វើពិធីទទួលពហុកីឡដ្ឋានជាតិមរតកតេជោចុងសប្តាហ៍នេះ

បានផុស

នៅ

ពហុកីឡាដ្ឋានជាតិមរតកតេជោ គ្រោងនឹងធ្វើពិធីប្រគល់ និងទទួល នៅក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នាចុងសប្តាហ៍នេះ ដែលការប្រារព្ធនឹងធ្វើឡើងនៅមុខវិមានឈ្នះឈ្នះ។ នេះបើតាមលោក  វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំ ពិកកម្ពុជា មានប្រសាសន៍ឱ្យដឹង នៅថ្ងៃទី០៨ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន  បានគូសបញ្ជាក់ថា គម្រោងសម្ពោធពហុកីឡដ្ឋាននេះ ភាគីទាំងពីរកម្ពុជា ចិនបានព្រមព្រៀង​គ្នារួចហើយ ដោយកំណត់យកឱកាសនៃដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង ប៉ុន្តែមិនទាន់កំណត់ថ្ងៃឱ្យបានច្បាស់លាស់ នឹងត្រូវប្រារព្ធធ្វើពិធីអ្វីខ្លះនោះទេ។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់លោក វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកមកលើកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនប្រមាណ១៦០លានដុល្លារ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះ។

សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា។ កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ អាច​ផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និង​អាច​ជ​ម្លៀ​សទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតី​កើតឡើង​៕

វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម