ព័ត៌មានជាតិ
វឌ្ឍនភាពនៃកីឡាអាស៊ានហ្គេម នឹងបង្ហាញក្នុងសន្និសីទរបស់ក្លិបអ្នកកាសែតកម្ពុជា ថ្ងៃទី ២៣ កុម្ភៈ
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីវឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ » ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC)។

បើតាមក្លិបអ្នកកាសែតកម្ពុជា ការរៀបចំសន្និសីទនេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ និងទទួលបានព័ត៌មានអំពីវឌ្ឍនភាព ឬលទ្ធផលការងារ ដែលគណៈកម្មការរៀបចំព្រឹត្តិកាណ៍ស៊ីហ្គេមលើកទី៣២ សម្រេចបានរួមទាំងព័ត៌មាន ផ្សេងៗទៀតទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង លោក វ៉ត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ រួមទាំងមន្តី ជំនាញពាក់ព័ន្ធ នឹងចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មានខាងលើនេះផងដែរ។

បើតាមការប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា សន្និសីទសារព័ត៌មានខាងលើនេះ ក៏នឹងផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានលើកជាសំនួរទៅកាន់វាគ្មិនអំពីដំណឹងដែលមិនទាន់ច្បាស់លាស់ ដែលអ្នកសារព័ត៌មានចង់ដឹងទាក់ទិននឹងព្រឹត្តិការណ៍ អាស៊ានហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកសន្និសីទសារព័ត៌មាននេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន និងមហាជនទូទៅ ដែលកំពុងត្រៀមចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមលើកទី៣២នៅកម្ពុជា ដែលនឹងមកដល់នាពេលខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


