ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើធនា គារពិភពលោក ពិនិត្យលទ្ធភាព ជួយដោះស្រាយបញ្ហា សុវត្ថិ ភាពចរាចរណ៍ ផ្លូវគោក
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់នាយិកាគ្រប់ គ្រងថ្មី នៃការិយាល័យ ធនាគារពិភពលោកប្រចាំកម្ពុជា ពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះ ស្រាយបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាល ឲ្យមនុស្សពី៤ ទៅ៥នាក់ស្លាប់។ ការស្នើនេះ គ្រាដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួប សម្តែងការគួរសមពីលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មី នៃការិយាល័យធនាគារពិភពលោក ប្រចាំកម្ពុជា ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាល ជ្រៅចំពោះលោក ស្រីនាយិកា ដែលទើបទទួលបានការតែងតាំង ក្នុងមុខដំណែងដឹកនាំនៅក្នុងធនាគារ ពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ដល់ធនាគារពិភពលោក ដែលបានផ្ដល់ការគាំទ្រ និង ទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅកម្ពុជាឲ្យមានការរីកចំរើន។
ចំណែកលោកស្រីនាយិកា បានសម្ដែងនូវ ការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះប្រទេ សកម្ពុជា ដែលទទួលបានការរីកចំរើន យ៉ាងឆាប់រហ័ស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ជាពិសេស សមិទ្ធផលសម្រេចបានលើការបំពេញការងារ ក្នុងភាពជាដៃគូ រយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យ ដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេ ចបានគួរឲ្យកត់សម្គាល់ផ្សេងទៀត។ លោកស្រី នាយិកា សង្ឃឹមជឿជាក់ថា ការបំពេញតួនាទីរបស់លោកស្រី ក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹង បន្តភាពជាដៃគូ រឹងមាំថែមទៀត ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពលើការ រៀបចំកម្មវិធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឲ្យមនុស្សពី៤ ទៅ៥នាក់ស្លាប់ និងរងរបួសពី១០ ទៅ១៥នាក់ ជារៀងរាល់ ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាប តាមដែលអាចធ្វើទៅបាន។
ទាក់ទងនឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យលោកស្រីនាយិកា ពិនិត្យ លទ្ធភាព ក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រង យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាម ទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះមានអត្ថប្រយោជន៍ ជួយកាត់បន្ថយការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ បង្កឲ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញា ណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកា ចុះទៅពិនិត្យដោយផ្ទាល់ នូវការបំពាក់ប្រព័ន្ធនេះ នៅទីតាំងមួយកន្លែងផងដែរ។
ជាការឆ្លើយតប លោកស្រីនាយិកា បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់អារម្មណ៍ ចំពោះសំណើនានា ដែល លោកទេសរដ្ឋមន្ត្រី បានលើកឡើង ទាក់ទងទៅនឹងគម្រោង អភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូស បញ្ជាក់ថាក្រុមការងារ នឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រល ចំពោះសំណើទាំងនោះ៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


