Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ទទួលចាក់វ៉ាក់សាំង​កូវីដ-១៩ អាស្ត្រាហ្សេនីកា ដូសទី៣​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​មក​ទទួល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ អា​ស្ត្រា​ហ្សេ​នី​កា ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ។​

ក្នុងឱកាស​នោះ​ផងដែរ ក៏មាន​វត្តមាន​ដ៏ខ្ពង់ខ្ពស់ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប ក៏បាន​អញ្ជើញ​ចូលរួម​ចាក់​វ៉ាក់សាំង​ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​បាន​ខិតខំ​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចាប់ពី​អាយុ​១២​ឆ្នាំ​-១៧​ឆ្នាំ រហូតដល់​មនុស្ស​ចាស់ ដើម្បី​បង្កើត​ភាពស៊ាំសហគមន៍ ឈានទៅ​គ្រប់គ្រង​បាន​លើ​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩) សំដៅ​ស្តារ​សេដ្ឋកិច្ច​និង​សង្គមជាតិ​ឡើងវិញ ឈានដល់​ការបើក​សាលារៀន​វិញ ដើម្បី​ឲ្យ​ប្រ​ទស​បាន​ចាក​ចេញពី​វិបត្តិ​ជា​សកល​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​អំពាវ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ការពារ​អាយុជីវិត ក្រុមគ្រួសារ​និង​សហគមន៍​របស់ខ្លួន និងបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​»​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន​គ្រប់ៗ​គ្នា​ទោះជា​បានទទួល​វ៉ាក់សាំង​ការពារ​រួចហើយ​យ៉ាងណាក្តី ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម