ព័ត៌មានជាតិ
គ្រោងរៀបចំសន្និបាត ដើម្បីការពិនិត្យមើលលើគម្រោងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៃមូលដ្ឋានអាជីវកម្មទេសចរណ៍
ក្រសួងទេសចរណ៍បានឲ្យដឹងថា ដោយយោងតាម “ផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំ “សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នេះបើតាមសេចក្តីជូនដំណឹង។
ក្រសួងទេសចរណ៍បានឲ្យដឹងដែរថា សន្និបាតបូកសរុបការងារទេសចរណ៍នោះ រៀបចំឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុង ដែល បានអនុវត្តរយៈពេល៩ខែដើមឆ្នាំ២០២១ និងស្របពេលដាក់ចេញនូវទិសដៅអនុវត្តការងារបន្តដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ផ្ទៃក្នុងឡើងវិញ ព្រមជាមួយនិងការពិនិត្យ និងពិចារណាលើការជំរុញការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៃមូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របតាមគន្លងប្រក្រតីភាពថ្មី (New Normal) សម្រាប់បម្រើជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលខាងមុខ។
បើតាមក្រសួងទេសចរណ៍ កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកឱ្យដំណើរការឡើងវិញ នៃមូលដ្ឋានអាជីវកម្មទេសចរណ៍នេះ ត្រូវបានចាត់ទុកថា ជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយ សម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួល ទេសចរណ៍សុវត្ថិភាព”៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


