ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតឱ្យសាលារៀនជនជាតិជប៉ុនភ្នំពេញបើកដំណើរការឡើងវិញ
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យសាលារៀនជនជាតិជប៉ុនភ្នំពេញ បើកដំណើរការឡើងវិញ។ ប៉ុន្តែត្រូវអនុវត្តទៅតាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែកញ្ញាថា ក្រសួងយល់ព្រមតាមសំណើសុំបើកដំណើរការ“សាលារៀនជនជាតិជប៉ុនភ្នំពេញឡើងវិញ។ ប៉ុន្តែត្រូវគោរព និងអនុវត្តឱ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) និងព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាន។

លោក តាកុមា កយជី (Mr Takuma Koichi) ប្រធានសមាគមជប៉ុននៅកម្ពុជា( JACAM)បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៍មានថា «យើងរីករាយណាស់ដែលបានដឹងថា ក្រសួងអប់រំកំពុងពិចារណាបើកដំណើរការឡើងវិញ មិនត្រឹមតែថ្នាក់អប់រំកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថ្នាក់មត្តេយ្យសិក្សា បឋមសិក្សាហើយថែមទាំងបានអនុញាតរួចរាល់ឱ្យសាលាបឋមសិក្សាជនជាតិជប៉ុននៅភ្នំពេញបើកដំណើរការបង្រៀនឡើងវិញ បន្ទាប់ពីយើងបានផ្ញើការផ្តល់យោបល់នេះដែលវាគឺជាអ្វីដែលមនុស្សគ្រប់គ្នារង់ចាំ»។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា តាមរយៈទិន្នន័យជាច្រើនពីអង្គការសុខភាពពិភពលោក (WHO) ធនាគាអភិវឌ្ឍន៍អាស៊ី(ADB) និងក្រុមប្រឹក្សាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនបានបង្ហាញថា សាលាបឋមសិក្សា និងមត្តេយ្យគួរតែត្រូវបានផ្ដល់អាទិភាពដើម្បីបើកសាលាឡើងវិញ។ ព្រោះថាលទ្ធភាពនៃការឆ្លងមេរោគកូវីដ១៩សម្រាប់ក្មេងៗមានកម្រិតទាបណាស់។ ប៉ុន្តែការរៀនតាមអ៊ិនធឺណេតគឺមិនសូវមានប្រសិទ្ធភាពខ្ពស់ទេហើយការបិទសាលានឹងបណ្តាលឱ្យធ្លាក់ចុះប្រាក់ចំណល់នាពេលអនាគតរបស់សិស្ស។ នៅអាហ្សង់ទីនការបិទសាលាបឋមសិក្សារយៈ ៩៩ ថ្ងៃបណ្តាលឱ្យមានការធ្លាក់ចុះ ៣ភាគរយ នៃប្រាក់ចំណូលនាពេលអនាគតរបស់សិស្ស។
ADB និយាយថា គិតត្រឹម ខែឧសភា ឆ្នាំ២០២១ ការបិទសាលារៀននៅកម្ពុជានឹងកាត់បន្ថយប្រាក់ចំណូលនាពេលអនាគតរបស់សិស្សចំនួន១,៥ភាគរយ។

លោក ដៃ គី វាណាបិ (Mr, Daiki Watanabe) នាយកប្រពិបត្តិនៃក្រុមហ៊ុនWonderlabនិងជាអ្នកដឹកនាំក្នុងកិច្ចពិភាក្សាដើម្បីដាក់សំណើរទៅក្រសួងអប់រំបានឱ្យដឹងថា«ក្នុងការពិចារណាពីផលប៉ះពាល់ដ៏អាក្រក់នេះ សមាគមជប៉ុននៅកម្ពុជា (JACAM) សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) សាលាជនជាតិជប៉ុននៅភ្នំពេញ (JSPP) អ្នកជំនាញ និងសាស្ត្រាចារ្យមកពីប្រទេសជប៉ុនបានបង្កើតក្រុមការងារមួយ និងបានធ្វើការពិភាក្សាជាច្រើន ហើយបានផ្ញើយោបល់ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីបើកដំណើរការសាលាមត្តេយ្យ និងបឋមឡើងវិញដោយមិនចាំបាច់ទទួលថ្នាំបង្ការដូចទៅនឹងថ្នាក់អប់រំកម្រិតខ្ពស់កាលពីខែមុន»។

គួរបញ្ជាក់ថាសាលាជនជាតិជប៉ុននៅភ្នំពេញ(JSPP)នេះជាសាលាមួយបង្រៀនភាសាជប៉ុនកម្រិតបឋមសិក្សាតាមកម្មវិធិសិក្សារបស់ប្រទេសជប៉ុនហើយបង្រៀនតែកូនៗដែលជាមន្ត្រីការទួតរបស់ជប៉ុនដែលធ្វើការនៅប្រទេសកម្ពុជាប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


