ព័ត៌មានជាតិ
យុវជនម្នាក់ ផ្ទុះកំហឹងទាត់ឪពុកដែលប្រដៅខ្លួន បណ្ដាលឲ្យបោកក្បាល ទៅនឹងថ្មរបួសធ្ងន់
យុវជនម្នាក់មិនខ្វាល់ខ្វាយគិតគូរឿងរកស៊ី គិតតែពីចាក់ធុងបាសសប្បាយៗ ឪពុកប្រដៅអប់រំ ក៏ផ្ទុះកំហឹងទាត់អ្នកមានគុណដួលបោកក្បាលទៅនឹងថ្ម បណ្តាលឲ្យរបួសធ្ងន់។
រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ នៅ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ឪពុកឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ ៦៥ ឆ្នាំ ស្ថិតនៅ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនមាន ឈ្មោះ ភិត ចាន់ឌី ភេទប្រុសអាយុ ៣៦ ឆ្នាំ ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុ ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះ មិនខ្វល់ជួយធ្វើការងាររកស៊ី គិតតែដេកចាក់ធុងបាសសប្បាយៗរំខានគេឯង ទង្វើដ៏ថោកទាបរបស់កូននេះ ធ្វើឲ្យឪពុកខឹងបានធ្វើការស្តីឲ្ យស្រាប់តែកើតមានរឿងជម្លោះ រហូតឈានដល់លោតធាក់ឪពុកដួលទៅលើថ្ម បណ្តាលឲ្យដួលបោកក្បាលនិងប្រូស៊ីម៉ងត៍របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ថា ឈ្មោះ ភិត ចាន់ឌី ធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងរួចមកហើយ ព្រោះជក់ថ្នាំញៀនខ្លាំង ជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ


