ព័ត៌មានជាតិ
ចិននឹងផ្ដល់ជំនួយវ៉ាក់សាំង ៣ លានដូសបន្ថែមទៀត ដល់កម្ពុជា
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន៣លានដូសបន្ថែមទៀត ខណៈចិនបានផ្ដល់ជំនួយវ៉ាក់សាំងនេះ មកដល់ប្រទេសកម្ពុជា ចំនួន៤លាន ៣សែនដូសរួចទៅហើយ។ នេះបើតាមការឲ្យដឹងពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្តថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា ទទួ លបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២៦លាន ៨សែនដូស ពីប្រទេសចិន។ ក្នុងនោះ មានជំនួយឧបត្ថម្ភ ចំនួន៤លាន ៣សែនដូស។ ជាមួយគ្នានេះ បើតាមរដ្ឋមន្ត្រីការបរទេសកម្ពុជាដដែល គឺលោក វ៉ាង យី បានប្រកាសថា រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ចំនួន៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា «គ្មានប្រទេសណាទេ នៅលើលោក បានជួយកម្ពុជា ដូចការដែលចិន ជួយយើងនេះ»៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


