ព័ត៌មានជាតិ
មណ្ឌលចត្តាឡីស័ក ដែលសាងសង់ថ្មីនៅខណ្ឌឫស្សីកែវអាចទទួលអ្នកស្នាក់នៅបានជាង ៥០០នាក់
ភ្នំពេញ ៖ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងពន្លឿនការងារសាងសង់ មណ្ឌលចត្តាឡីស័កមួយកន្លែង មានចំនួន២អគារដែលអាចទទួលអ្នកដំណើរមកស្នាក់នៅបានជាង ៥០០នាក់ នាប៉ុន្មានសប្ដាហ៍ក្រោយនេះ ដើម្បីធានាបាននូវការអនុវត្តវិធានការចត្តាឡីស័ក ចំពោះអ្នកដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធរណការនិងដឹកជញ្ជូនរាជធានីភ្នំពេញព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ នាថ្ងៃទី២៨វិច្ឆិកានេះ បានចុះពិនិត្យការងារសាងសង់អគារចត្តាឡីស័កនេះ ដើម្បីពន្លឿនការសាងសង់ឲ្យបានលឿន។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា មណ្ឌលចត្តាឡីស័កមួយកន្លែងនេះ មានទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ហើយមណ្ឌលចត្តាឡីស័កខាលើ នឹងដំណើរការក្រោយសាងសង់រួចនៅពេលខាងមុខ ដោយធ្វើឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីប្រគល់កន្លែងចត្តាឡីស័កកន្លងមក ឱ្យទៅសាលារៀនជូនសិស្សានុសិស្សបានចូលរៀនវិញនាពេលខាងមុខ។

គួរបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានយកវិទ្យាល័យជម្ពូរវ័ន្ត និងអនុវិទ្យាល័យពោធិចិនតុងនៅខណ្ឌពោធិសែនជ័យ និងសាលាមួយកន្លែងទៀត នៅខណ្ឌឫស្សីកែវធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


