ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យកៀកព្រំដែនថៃ សេសសល់ប្រាសាទ ១៣ កន្លែង
ខេត្តឧត្តរមានជ័យជាខេត្តស្ថិតនៅឆ្ងាយដាច់ស្រយាលជាងគេ។ ខេត្តនៅទិសឧត្តរនេះមានព្រំប្រទល់ជាប់ខេត្តសុរិន្ទរបស់ប្រទេសថៃ។
ធ្លាប់ជាអតីតសមរភូមិសង្រ្គាមរ៉ាំរ៉ៃក្នុងសម័យខ្មែរក្រហមគ្រប់គ្រង ខេត្តឧត្តរមានជ័យក៏មានសេសសល់សំណង់ប្រាសាទបុរាណមួយចំនួនដែលនៅមានរូបរាង និងស្ពានបុរាណជាច្រើនកន្លែង។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៅខេត្តឧត្តរមានជ័យនៅមានប្រាសាទបុរាណដែលនៅមានរូបរាងចំនួន ១៣ កន្លែង និងសំណង់ស្ពានរាប់សិបកន្លែងទៀត។

ប្រាសាទតាមាន់ តាក្របី ជាប្រាសាទបុរាណខ្មែរដែលនៅកៀកខ្សែបន្ទាត់ព្រំដែនថៃបំផុត ដែលកន្លងទៅធ្លាប់មានការប៉ះទង្គិចគ្នាដោយអាវុធ ខណៈប្រាសាទទាំងពីរនេះស្ថិតក្នុងដែនអធិបតីភាពរបស់ប្រទេសកម្ពុជា។ ដោយឡែកស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណវែងជាងគេនិងធំជាងគេបង្អស់ ដែលសាងសង់តាំងពីសម័យចក្រភពអង្គរ។
ក្រុមការងារកម្ពុជាថ្មីទទួលឯកសារពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ពីឈ្មោះប្រាសាទទាំំង ១៣ កន្លែង និងស្ពានបុរាណដែលសេសសល់នៅទឹកដីខេត្តឧត្តរមានជ័យ។
១/ ក្រុងសំរោង
-ប្រាសាទល្បើក (ស្មោច)
២/ស្រុកចុងកាល់
-ប្រាសាទព្រហ្មកិល
-ប្រាសាទព្រៃនគរ
-ប្រាសាទចេកក្បូរ
-ប្រាសាទត្រពាំងអំពិល
៣/ ស្រុកត្រពាំងប្រាសាទ
-ប្រាសាទត្រពាំងប្រាសាទ (ត្បូង)
-ប្រាសាទត្រពាំងប្រាសាទ (ជើង)
-ប្រាសាទតាតុញ
-ប្រាសាទអូរស្វាយ
៤/ ស្រុកបន្ទាយអំពិល
-ប្រាសាទចាន
-ប្រាសាទតាមាន់ធំ
-ប្រាសាទតាក្របី
-ប្រាសាទគុក
ចំណែកស្ពានបុរាណដែលសាងសង់ឡើងសម័យអង្គរមានក្នុងក្នុងទឹកដីខេត្តឧត្តរមានជ័យមានដូចជា៖
-ស្ពានបុរាណ (លើភ្នំដងរែក) នៅស្រុកបន្ទាយអំពិល
-ស្ពានក្មេង នៅស្រុកបន្ទាយអំពិល
-ស្ពានក្មេង នៅស្រុកបន្ទាយអំពិល
-ស្ពានអូរធ្លក នៅស្រុកចុងកាល់
-ស្ពានទ័ពកណ្តាល នៅស្រុកចុងកាល់
-ស្ពានទ័ពខាងជើង នៅស្រុកចុងកាល់
-ស្ពានទ័ពខាងត្បូង នៅស្រុកចុងកាល់
-ស្ពានអូរស្រម៉ នៅស្រុកចុងកាល់
-ស្ពានគោកតាចាន់ នៅស្រុកចុងកាល់
-ស្ពានគោកស្ពាន នៅស្រុកចុងកាល់
-ស្ពានមេម៉ាយ នៅស្រុកចុងកាល់
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


