ព័ត៌មានជាតិ
កម្ពស់ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងហក់ឡើងគួរឱ្យព្រួយបារម្ភ
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១នេះ បានឱ្យដឹងថា កម្ពស់ទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងមានការហក់ឡើង គួរឱ្យព្រួយបារម្ភ មានទន្លេខ្លះ ឡើងជិតមួយម៉ែត្រ និងទន្លេខ្លះឡើងដល់ជាង ៣ម៉ែត្រ។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានបង្ហាញថា ទឹកទន្លេមេគង្គប្រកាសអាសន្ន ១០,៧០ម៉ែត្រ ព្រឹកម្សិល ៦,៧៤ម៉ែត្រ ព្រឹកនេះ មានកម្ពស់៧,៦៣ម៉ែត្រ ឡើង០,៨៩ម៉ែត្រ។ ទន្លេសេសានប្រកាសអាសន្ន ១០,៥០ម៉ែត្រ ព្រឹកម្សិល ៥,៩១ ម៉ែត្រ ព្រឹកនេះ ៦,៧៨ម៉ែត្រ ឡើង ០,៨៧ម៉ែត្រ និងទន្លេសេកុងប្រកាសអាសន្ន ១១,៥០ ម៉ែត្រ ព្រឹកម្សិល ៥,៧៨ ព្រឹកនេះ ៩,៥២ម៉ែត្រ ឡើង៣,៦២។

លោក ប៉ាង ប៉េង បានបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃ ក្នុងខែកញ្ញានេះ ធ្វើឱ្យទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែង មានការហក់ឡើងជាបន្តបន្ទាប់ និងគួរព្រួយឱ្យព្រួយបារម្ភ ទោះជាទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។

ប្រធានមន្ទីរធនធានទឹករូបនេះអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែង ត្រូវត្រៀមលក្ខណៈ លើកកម្ពស់ការប្រុងប្រយ័ត្នជាប់ជានិច្ច៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


