ព័ត៌មានជាតិ
ខេត្តកំពង់ចាមប្រកាសបើកសាលារៀនឡើងវិញនៅដើមសប្តាហ៍ក្រោយ
រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សាក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី១៤ ខែកញ្ញានេះបានណែនាំគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែ ក្នុងបរិបទនៃជំងឺកូដ-១៩ របស់ក្រសួងសុខាភិបាល និង វិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបរិស្ថាន សាលា និងបន្ទប់រៀននីមួយៗ។
ចំណែកប្រធានគ្រឹះស្ថានសិក្សានីមួយៗ ត្រូវគិតគូរឱ្យបានខ្ពស់អំពីអនាម័យបរិស្ថាននៅក្នុងបរិវេណសាលារៀន និងការបង្រៀន រៀនរបស់សិស្សានុសិស្ស ដោយត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្ស ឱ្យស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ ក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះមានតែខេត្តព្រះសីហនុតែមួយគត់បានបើកដំណើរការសាលារៀនឡើងវិញមុនគេ កាលពីថ្ងៃទី១៣ ខែកញ្ញានេះ បន្ទាប់ពីទទួលបានសេចក្តីណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ