ព័ត៌មានជាតិ
លួចឆ្លងដែនចូលទឹកដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់ មានទាំងជនពិការផងដែរ
ពលករខ្មែរប្រុសស្រីចំនួន៩នាក់ នៅពេលឆ្លងដែនចូលក្នុងទឹកដីថៃហើយ បានជាប់គាំងចេញមិនរួច ដោយសារទឹកអូរជន់ឡើងខ្លាំង នាំគ្នាត្រឡប់ថយក្រោយរង់ចាំទឹកស្រក ក៏ត្រូវសមត្ថកិច្ចប្រទះឃើញឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនពលករប្រុសស្រីខាងលើនៅ ខណៈដែលសមត្ថកិច្ចចម្រុះការពារព្រំដែនគោកនៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះល្បាតប្រទះឃើញនិងឃាត់ខ្លួនពលករប្រុសស្រីចំនួន៩នាក់ ខណៈពេលដែលក្រុមពលករទាំងអស់ប្រុងឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ។

តាមចម្លើយសារភាពរបស់ពលករ ដែលបានប្រាប់ដល់សមត្ថកិច្ចថា ករណីដែលពួកគេលួចឆ្លងដែនទៅប្រទេសថៃនេះ ក្នុងគោលបំណងជ្រកកោន ដើម្បីស្វែងរកការងារធ្វើ ហើយក្រៅពីនេះពួកគេនិងដើរសុំទាននៅក្នុងប្រទេសថៃផងចំពោះអ្នកដែលពិការ។ ពលករខ្មែរ ដែលឃាត់ខ្លួនខាងលើសរុបចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ រួមទាំងជនពិការចំនួន៤នាក់ ត្រូវកម្លាំងល្បាតព្រំដែនឃាត់ខ្លួននៅវេលាម៉ោង៣:៣៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចព្រំដែនក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។


ករណីពលករឆ្លងដែនខុសច្បាប់ខាងលើ ក្រោយសមត្ថកិច្ចធ្វើការសាកសួរ និងណែនាំអប់រំសមត្ថកិច្ចបានតម្រូវឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ហើយបានអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន



