Connect with us

ព័ត៌មានជាតិ

កើត​កូវីដ រត់​ចេញពីមណ្ឌល​ព្យាបាល​ ៣ នាក់​ អាជ្ញាធរ​បង្ហាញទាំង​ឈ្មោះ ទាំង​​រូបថត

បានផុស

នៅ


ខេត្តរតនគិរី÷ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បាន​សេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺដែលមានមេរោគកូវីដ១៩ ចំនួន៣នាក់ បានរត់គេចខ្លួនចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

អ្នកជំងឺដែលមានមេរោគកូវីដ១៩ ចំនួន៣នាក់ បានបញ្ជូនមកមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តខេត្តរតនគិរី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ចំនួនម្នាក់ និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំនួន ២នាក់។

ពួកគាត់បានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាលដែលមានឈ្មោះខាងក្រោម÷

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ឈ្មោះ ចែម សុវត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រឡា ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

២- ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

៣- ឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ទាក់ទងទៅនិងករណីអ្នកជំងឺមានមេរោគកូវីដ១៩ខាងលើ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី អាជ្ញាធរ​អំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែង​រក​ចាប់​ខ្លួនអ្នកជំងឺកូវីដ១៩ទាំងនោះ ដើម្បីបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ១៩វិញ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ក៏​អំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលវិជ្ជាមានជំងឺកូវីដ១៩ ត្រូវ​ចូលរួមអនុវត្តតាមវិធានការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និងត្រូវមានទោសទណ្ឌជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម