ព័ត៌មានជាតិ
ទើបរៀនចប់ ចង់ឈរឈ្មោះជាមេភូមិ ត្រូវមាន ៥ ចំណុចនេះសិន
ភូមិគឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិច្រើនរួមផ្តុំគ្នាបង្កើតបានឃុំ ឬ សង្កាត់មួយ។ កាលពីឆ្នាំ ២០០៦ ក្រសួងមហាផ្ទៃបានណែនាំពីនីតិវិធីក្នុងការជ្រើសរើសមេភូមិ។
តាមគោលការណ៍ បែបបទនិងនីតិវិធីនៃការជ្រើសរើសមេភូមិ ត្រូវធ្វើតែទៅលើភូមិណាដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ។

បើតាមលក្ខខណ្ឌកំណត់ជ្រើសរើសបេក្ខជនមេភូមិនីមួយៗ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖
– មានសញ្ជាតិខ្មែរ
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ
– មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យស្នើបេក្ខជន
– ចេះអាន និងចេះសរសេរអក្សរខ្មែរ
– មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិ ដែលបានដាក់ស្នើបេក្ខជនយ៉ាងតិច ០៦ ខែ ជាប់ៗគ្នា
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសមេភូមិរៀបចំជាអសកល តាមរយៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋានដែលបេក្ខជនឈរឈ្មោះ។
មុខតំណែងមេភូមិ មិនត្រូវបានកំណត់អាណត្តិការងារឡើយ។ មេភូមិ ត្រូវបាត់បង់ពីមុខតំណែងក្នុងករណីណាមួយដូចខាងក្រោម៖
– សាមីខ្លួនទទួលមរណភាព
– សាមីខ្លួន ដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាលាយលក្ខណ៍អក្សរ
– សាមីខ្លួន បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច
– សាមីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃឃុំសង្កាត់របស់ខ្លួន
– សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈិមណាមួយ
– សាមីខ្លួន ផ្លាស់ទីលំនៅទៅភូមិផ្សេង
– សាមីខ្លួន មានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់មុខតំណែងដោយក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២១ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២១ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


