ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាស្ពានក្នុងការលើកកម្ពស់សមត្ថភាពឱ្យកាន់តែខ្លាំង
ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងវគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ តែការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាសចូលរួមយ៉ាងស្វាហាប់ ក្នុងភាពទទួលខុសត្រូវ ដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងចំណុចពិសេសរបស់ក្រសួងមុខងារសាធារណៈចំនួន ៣ចំណុច រួមមាន៖ ទី១.សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទី២.ទឹកចិត្ត ឆន្ទះនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ទី៣.ការសម្លឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។

លើកពីចំណុចខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូលក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុងក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក។
ទន្ទឹមនេះ ឯកឧត្តមបានបន្តថា ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ គឺប្រើប្រាស់ធនធានដែលមានស្រាប់ ដោយបានរែកពន់នូវការងារជាច្រើនដែលក្រសួងមុខងារសាធារណៈ កំពុងធ្វើ ប្រកបដោយភាពទទួលខុសត្រូវ ឆន្ទៈ មនសិការ និងវិជ្ជាជីវៈក្នុងការបំពេញការងារ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធល្អៗ ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ និងការគ្រប់គ្រងបទពិសោធដែលអង្គភាពនីមួយៗ បានអនុវត្តន៍នាពេលកន្លងមក ព្រមទាំងសិក្សាពីគោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃកិរិយាបថរបស់មន្ត្រីរាជការ។ ព្រមទាំងសិក្សាអំពីលំហូរនៃការអនុវត្តការងារ ការរៀបចំលិខិតរដ្ឋបាល ក៏ដូចជាបំណែងចែកភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពនៃក្រសួងមុខងារសាធារណៈ និងសិក្សាស្វែងយល់ពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការនៃការវិវត្តន៍អាជីព និងកិច្ចការងារផ្សេងៗរបស់មន្ត្រីរាជការស៊ីវិល៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


