Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី៖ រដ្ឋបាលសាធារណៈ បានជួយដោះស្រាយវិបត្តនយោបាយ និងនាំឱ្យកម្ពុជាមានសន្តិភាព

បានផុស

នៅ

ឯកឧត្ដម  ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រម្លឹកថា ប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា ត្រូវបានបំផ្លាញទាំងស្រុងក្នុងរបបខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជា ខំស្ដារប្រព័ន្ធរដ្ឋបាល សាធារណៈឡើងវិញ ដោយកៀរគរបញ្ញវន្តដែលរស់ពីស្លាប់ និងប្រមូលផ្តុំពុទ្ធិ ប្រឹងប្រែង អភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន។  ឯកឧត្ដម បន្តថា ប្រព័ន្ធរដ្ឋបាលសាធារណៈ គឺជាផ្នែកសំខាន់មួយ ដែលបានដោះស្រាយវិបត្តិនយោបាយកម្ពុជា និងនាំឱ្យកម្ពុជា មានសន្តិភាព ការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែឧសភា នេះ ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ដូច្នេះ៖« ក្នុងដំណាក់កាលជាបន្ត បន្ទាប់ ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានចូលរួមជាផ្នែកមួយដ៏សំខាន់ ក្នុងការ ស្វែងរកដំណោះស្រាយនយោបាយរបស់កម្ពុជា តាមរយៈការធ្វើសមាហរណកម្ម កម្លាំងនយោបាយក្នុងអំឡុងឆ្នាំ១៩៩៣ និងជាផ្នែកមួយនៃការស្វែងរកសុខសន្តិភាព ការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ទោះជាការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការដែលបានធ្វើជាបន្តបន្ទាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅអាទិភាពក្នុងការងារកែទម្រង់រដ្ឋបាល សាធារណៈ ជាលក្ខណៈប្រព័ន្ធអភិបាលកិច្ចឯកភាព (Whole of Government Approach)។

ដើម្បីអនុវត្តកិច្ចការងារនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំផ្ទាល់ដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលមានក្រសួងមុខងារ សាធារណៈជាលេខាធិការដ្ឋាន ទទួលភារកិច្ចអនុវត្តវិធានការគន្លឹះចំនួន ០៣ រួមមាន(១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣)ការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាល សាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្ដម ហ៊ុុន ម៉ានី មើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទាំងអស់នេះ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ជាមូលដ្ឋានដល់ការកែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅការ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងចូលរួមចំណែកក្នុងការសម្រេចបាន ចក្ខុវិស័យរបស់សហគមន៍អាស៊ាន។

ទន្ទឹមនឹងសមិទ្ធផលដែលកម្ពុជាសម្រេចបាន ឯកឧត្ដម ហ៊ុន ម៉ានី យល់ឃើញថា នៅមានកិច្ចការជាច្រើនដែលតម្រូវឱ្យមានការសិក្សាវាយតម្លៃ ស្វែងយល់ពីគ្នាទៅវិញទៅមក និងពិគ្រោះយោបល់ត្រង់ទៅត្រង់មក ដែលនេះគឺជាហេតុផលមួយដ៏សំខាន់សម្រាប់ការជួបជុំរបស់យើង ក្នុងនាមជាប្រតិបត្តិករជាក់ស្តែងក្នុងវិស័យមុខងារសាធារណៈ ដើម្បីរួមគ្នាកសាង អនាគតមួយដែលត្រៀមរួចជាស្រេច សម្រាប់គ្រប់តួអង្គទាំងអស់គ្នា និងអ្នកជំនាន់ក្រោយ។

«ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលជាឆ្អឹងខ្នងរបស់វិស័យមុខងារសាធារណៈ យើង ពិតជាមានទំនួលខុសត្រូវ និងគណនេយ្យភាពខ្ពស់សម្រាប់ជាតិ និងប្រជាជន។ នៅខណៈដែលពិភពលោកកំពុងឆ្លងកាត់ស្ថានភាពមិនប្រាកដប្រជា ខ្ញុំជឿជាក់យ៉ាង មុតមាំថា សាមគ្គីភាពរបស់យើង នឹងផ្តល់ជាបរិយាកាសអំណោយផល ក្នុងការ ជំរុញនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានយើង ផ្អែកលើកិច្ច ខិតខំប្រឹងប្រែងរួម កិច្ចសហប្រតិបត្តិការរួម និងស្មារតីរួម។» នេះជាការបន្ថែមរបស់ឯកឧត្ដម ហ៊ុន ម៉ានី។

គួរជ្រាបថា កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះគឺមានការអញ្ជើញចូលរួមពីប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសារធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រឡេស្តេ អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់កម្ពុជា។

កម្ពុជា កាលពីឆ្នាំ២០០៥ ធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដែលជាលើកទី១ របស់ខ្លួន បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិនៃ ACCSM ក្នុងឆ្នាំ២០០១។ រយៈពេល ម្ភៃឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជា បានទទួលធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤-២០២៦ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២៣ និង ACCSM+3 លើកទី៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងបរិស្ថាន ព្រមានបិទទ្វាររោងចក្រស្បែកជើងដែលបញ្ចេញផ្សែងពុលប៉ះពាល់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

Netanyahu ចោទ ៣ប្រទេស ថា កាន់ជើងក្រុមហាម៉ាស

កីឡា៧ នាទីutes មុន

លីគ​នារី​​កម្ពុជា​រដូវ​កាល​ថ្មី​ ចាប់​ផ្តើមចុង​ខែ​នេះ តិច​ជាងរដូវ​កាលមុន​២​ក្រុម

ព័ត៌មានជាតិ១២ នាទីutes មុន

​ផែ​រណប​​តាម​ដងទន្លេ​ចំនួន ៧ ជំរុញ​ដឹកជញ្ជូន​តាម​ផ្លូវទឹក ​​កាត់បន្ថយ​ថ្លៃ​​ដើម​ទំនិញ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ចំកាត់

Sokha Hotels

ព័ត៌មានពេញនិយម