ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរជួយមើល ចូលចាក់វ៉ាក់សាំង ផ្ញើម៉ូតូ ១គ្រឿង ២០០០រៀល រថយន្ត ៥០០០រៀល
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ សូមស្នើទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាចុះជួយពិនិត្យមើលនៅកន្លែងផ្ញេីម៉ូតូនៅចំណុចខាងមុខ មន្ទីរពេទ្យបង្អែកដង្កោ ដែលបានយកតម្លៃថ្លៃផ្ញើម៉ូតូ ១គ្រឿង ចំនួន ២០០០ រៀល និងរថយន្ត ១គ្រឿង ចំនួន ៥០០០រៀល។

រយះពេល ២ថ្ងៃមកហើយ គឺកាលពីថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ដែលប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំកូន ក្មួយ ចៅ របស់គាត់ដែលមានអាយុចាប់ពី ៦ឆ្នាំទៅដល់ ១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងជាលើកទីមួយនៅមន្ទីរពេទ្យបង្អែកដង្កោ ចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តែផ្ទុយទៅវិញចំពោះកន្លែងផ្ញេីម៉ូតូនៅមុខមន្ទីរពេទ្យបង្អែកដង្កោបានយកថ្លៃម៉ូតូ ១គ្រឿងតម្លៃ ២០០០រៀល និងរថយន្ត ១គ្រឿង តម្លៃ ៥០០០រៀល ដែលធ្វើឲ្យពួកគាត់មានការហួសចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំង ដូច្នេះហើយពួកគាត់បានស្នើសុំដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាចុះទៅត្រួតពិនិត្យនៅកន្លែងផ្ញេីម៉ូតូនៅមុខមន្ទីរពេទ្យបង្អែកដង្កោនេះផងកុំឱ្យពួកគាត់យកថ្លៃហួសហេតុពេក៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


